ដោយ: គ្រញូង / បាត់ដំបង: នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបចំពិធីសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជ្រោយស្តៅ ស្រុកថ្មគោល តម្លៃជិត៦ម៉ឺនដុល្លារ និងធ្វើពិធីសូត្រមន្តប្រោះព្រំ សុគន្ធវារី សុំសេចក្តីសុខសប្បាយ សេរីសួរស្តី និងបើកឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក លី ឌីនូរី ទីប្រឹក្សាក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកថ្មគោល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជ្រោយស្តៅ ស្រុកថ្មគោល ដោយមានការចូលរួមពីលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល ដែលទើបឡើងថ្មិព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ និងសមាជិក សមាជិការ បក្សឃុំជ្រោយស្តៅ។
អគារថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំជ្រោយស្តៅ ដែលបានសាងសង់នេះមានទទឹង៩ម៉ែត្រ បណ្តោយ១៤ ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ លើផ្ទែដីទំហំ២.០០០ម៉ែត្រការ៉េ (២០ម × ១០០ម) ក្នុងសំណង់អគារគណបក្សថ្មីនេះដែរ មានបន្ទប់សាលប្រជុំ១បន្ទប់ ប្រធានបក្សឃុំ១, បន្ទប់សម្រាប់គណៈពង្រឹងឃុំ១ ព្រមទាំងមានបំពាក់គ្រឿងសង្ហារឹមសម្ភារៈប្រើប្រាស់គ្រប់បន្ទប់ និងមានបន្ទប់ទឹក២ , និងបានសាងសង់ ក្លោងទ្វារ និងរបង ប្រវែង១៨០ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដោយបានចំណាយថវិកាសរុបចំនួន៥៧.៤០០ដុល្លារ៕