ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖តុលាការកំពូលរដ្ឋ ផេនស៊ីវែនៀកាលពីថ្ងៃសៅរ៍ទី២៨វិច្ឆិកាបានច្រានចោលបណ្តឹងមួយទៀតដែលប្តឹងដោយពួកអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងលទ្ធផលឆ្នោតក្នុងរដ្ឋនេះ ។ចា
ចាញ់អីចាញ់ទៅ ស៊ីសងតែត្រាំមិនទទួលស្គាល់
ការបដិសេធបណ្តឹងនេះវាកាន់តែធ្វើអោយខើចលទ្ធភាពទាញបញ្ច្រាសលទ្ធផលឆ្នោត ខណៈដែលវាស្ទើរតែមិនអាចធ្វើកើតរួចជាស្រេចទៅហើយ។
បណ្តឹងរបស់ពួកសាធារណរដ្ឋ បានស្វះស្វែងអោយតុលាការសំរេចទុកជាមោឃៈសន្លឹកឆ្នោតបញ្ជូនមកតាមប្រៃសនីយនៅក្នុងរដ្ឋជាសមរភូមិផេនស៊ីវែនៀ ដែលគូប្រជែង ចូ បៃដិន បានឈ្នះ ប្រមាណ៨១.០០០សម្លេង ឬសុំអោយបោះបង់ចោលសន្លឹកឆ្នោតទាំងអស់នៅក្នុងរដ្ឋនេះ ហើយទុកអោយសភាក្នុងរដ្ឋជាអ្នកសំរេចថាតើនរណាជាអ្នកឈ្នះ។
ទោះជាយ៉ាងណា តុលាការបានច្រានចោលការទាមទារទាំង២ នៅក្នុងការសំរេចជាឯកច្ឆន្ទមួយ ។
រដ្ឋផេនស៊ីលវែនៀ កាលពីថ្ងៃ២៤វិច្ឆិកាបានបញ្ជាក់ជាផ្លូវការថា លោកបៃដិន ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីថ្ងៃ០៣វិច្ឆិកា។បណ្តឹងពួកសាធារណរដ្ឋក៏ទាមទារអោយបញ្ឈបើការបញ្ជាក់នេះផងដែរ។
ការសំរេចរបស់តុលាការកាលពីថ្ងៃសៅរ៍កើតឡើងក្រោយមានការសំរេចស្រដៀងគ្នាមួយកាលពីមួយថ្ងៃមុននៅតុលាការឧទ្ធរណ៍ ដែលបានច្រានចោលការអះអាងរបស់លោកត្រាំដែលថាការបោះឆ្នោតនេះមិនត្រឹមត្រូវ និងបានបដិសេធមិនព្រម បង្កកឬផ្អិបទុកជ័យជម្នះរបស់បៃដិនសិននៅរដ្ឋ ផេនស៊ីវែនៀ។
ទោះជារងបរាជ័យក្នុងសមរភូមិផ្លូវច្បាប់ជាបន្តបន្ទាប់ ក៏ត្រាំនៅតែមិនបោះបង់ការអះអាងដែលថា ការប៉ឆ្នោតថ្ងៃ៣វិច្ឆិកាមានការលួចបន្លំ ។កាលពីថ្ងៃព្រហស្បតិ៍បានបានសរសេរបង្ហោះជាលើកដំបូងថា លោកនឹងចាកចេញពីសេតវិមាន បើសិនជាបៃដិន ត្រូវបានបញ្ជាក់ជាផ្លូវការថាជាអ្នកឈ្នះដោយអង្គបោះឆ្នោតនៅថ្ងៃ១៤ធ្នូ។តែនៅថ្ងៃសុក្រលោកបាននិយាយថា «បៃដិន អាចចូលសេតវិមានបានក្នុងនាមជាប្រធានាធិបតី បើសិនជាគាត់អាចបង្ហាញថា សម្លេងគាំទ្រគាត់៨០លានមិនសម្លេងណាត្រូវលួចបន្លំ ឬទទួលបានមកដោយខុសច្បាប់»។
សូមបញ្ជាក់ថា បៃដិន ដែលត្រូវចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃ២០មករា បានឈ្នះ៣០៤សម្លេងពីអង្គបោះឆ្នោតតាមរដ្ឋ ខណៈត្រាំទទួលបាន២៣២នៅពេលបេក្ខជនម្នាក់ត្រូវការសម្លេងតែ២៧០ពីអង្គបោះឆ្នោតដើម្បីឈានចូលអង្គុយកៅងីសេតវិមាន៕