Home ព័ត៌មានជាតិ អប់រំ ក្រសួងប្រកាសក...

ក្រសួងប្រកាសការផ្អាកដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែរយៈពេល០២សប្តាហ៍

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និង តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាក ដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍ ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ ។ គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងអប់រំយុវជននិងកីឡា បានអំពាវនាវដល់ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សា ខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវា សុខាភិបាល និង ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular