Home ព័ត៌មានជាតិ សន្តិសុខ ពុល​ស្រាស​នៅ​...

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​៖ អ្នកជំងឺ​ត្រូវ​សង្គ្រោះ​កើន​ដល់​១០១​នាក់ ក្នុងនោះ​ស្លាប់​៤​នាក់​

ដោយ​: ទេ​ពក​ង្រី / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ អ្នកពុល​ស្រាស​នៅ​ស្រុក​ទឹកផុស បាន​បញ្ជូន​បន្ថែមចំនួន ៣៥​នាក់​ទៀត​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ ដូច្នេះ​សរុប​រួម​ពីថ្ងៃ​ម្សិលមិញ​ផង គឺ​អ្នក​ស្រាក​សបាន មាន​ចំនួន​សរុប ១០១​នាក់ ក្នុង​នោះបាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ចំនួន ២​នាក់ និង​ស្លាប់​នៅឯ​មូលដ្ឋានចំនួន​២​នាក់ និង​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ ៥​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​ប​ស់លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង កាលពី​ម៉ោង ១០​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១០​នេះ​។​

​សូម​រម្លឹកថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុ​ន បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ម៉ោង ៩:២៥​យប់​ថ្ងៃទី​២៨​វិច្ឆិកា​ថា ប្រជាពលរដ្ឋ ៤​នាក់​ស្លាប់ ដោយ​ក្នុងនោះ​ស្លាប់​តាមផ្លូវ​ចំនួន ២​នាក់​ពេល​បញ្ជូនមក​សង្គ្រោះ​នៅ​ភ្នំពេញ និង​ចំនួន ២​នាក់​ស្លាប់​នៅ​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​សរុប​ចំនួន ៦៣​នាក់ បាន​ពុល​ស្រាស និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​៥៧​នាក់ ធ្ងន់​៦​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ៤​នាក់ និង​ស្លាប់​នៅតាម​ផ្លូវ​២​នាក់ និង​នៅឯ​មូលដ្ឋាន​ស្លាប់ ២​នាក់​ទៀត​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​ភូម​ដំ​រិ​ប ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ពិល​ចំនួន ៣​នាក់ និង​នៅ​ភូមិ​ក្រោយ​វត្ត ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​ចំនួន ៦១​នាក់ បាន​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកលក់​ស្រាស​ចំនួន ៣​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular