Home ព័ត៌មានជាតិ សង្គម គ្រូ សិស្ស និ...

គ្រូ សិស្ស និងអាណាព្យាបាលសិស្សសាលា AIS សាខាចាក់អង្រែ អាចទៅធ្វើតេស្តនៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ដោយ:សុផល/ភ្នំពេញ:ក្រសួងសុខាភិបាល បានសម្រេចបង្កើតកន្លែងយកសំណាករកជំងឺកូវីដ១៩មួយកន្លែងបន្ថែមទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ទីតាំងនេះ ប្រើសម្រាប់គ្រូ សិស្សនិងអាណាព្យាបាលសិស្សសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)

សូមជម្រាបថាព្រឹកមិញនេះក្រសួងសុខាភិបាល បានបង្កើតកន្លែងសម្រាប់យកសំណាកចំនួនពីរនៅផ្សារទំនើបអ៉ីអនទី១ សម្រាប់ប្រជាពលរដ្ឋទូទៅ និងនៅក្រសួងមហាផ្ទៃសម្រាប់មន្ត្រីរាជការដែលពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយលោកអគ្គនាយកពន្ធនាគារកម្ពុជា និងភរិយា។

ក្រសួងសុខាភិបាលបានអំពាវនាវដល់គ្រូ សិស្ស និងអាណាព្យាបាលសិស្សសាលា AIS ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះទៅធ្វើតេស្តរកជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា។

សាលា AIS សាខាចាក់អង្រែ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ១៩ក្នុងសហគមន៍ជាលើកដំបូងនេះ បន្ទាប់ពីកូនប្រុសរបស់ស្ត្រីភរិយាអគ្គនាយកពន្ធនាគារនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ បានបង្ហាញគ្រូ និងសិស្ស ដែលបានប៉ះពាល់ផ្ទាល់ជាមួយសិស្សរកឃើញវិជ្ជមានកូវីដ១៩នេះ មានចំនួនរហូតដល់ទៅ១១នាក់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular