ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកជំនាញបានប៉ាន់ប្រមាណថា គ្រោងឆ្អឹងត្រីបាឡែននៅល្អប្រវែង១២ ម៉ែត្ររកឃើញនៅក្នុងប្រទេសថៃ មានអាយុចន្លោះពី ៣.០០០ ទៅ ៥.០០០ ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញ គ្រោងឆ្អឹងផូស៊ីលផ្នែកខ្លះ ដែលជាកម្មសិទ្ធិរបស់ត្រីបាឡែនប្រាយ (Bryde) ស្ថិតនៅចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីឆ្នេរក្នុងខេត្តសាមុតសាខនភាគខាងលិចទីក្រុងបាងកក។
ត្រីបាឡែនប្រាយ ដែលអាចមានទម្ងន់ពី ១៣ រហូតដល់ ២៨ តោន រស់នៅក្នុងសមុទ្រត្រូពិកក្តៅនៅលើពិភពលោក ហើយនៅតែអាចរកឃើញនៅក្នុងដែនទឹកជុំវិញប្រទេសថៃសព្វថ្ងៃ។
ក្នុងរយៈពេល ១០.០០០ ឆ្នាំចុងក្រោយនេះ សកម្មភាពកម្រើកនៃសំបកផែនដីបានធ្វើឱ្យតំបន់នេះមានកម្ពស់ខ្ពស់ជាងមុន ៤ ម៉ែត្រធៀបនឹងកម្ពស់ទឹកសមុទ្រ។នេះអាចពន្យល់បានពីរបៀបដែលត្រីបាឡែនបានបញ្ចប់ទៅនៅលើអ្វីដែលជាដីគោកនាពេលសព្វថ្ងៃ។
អ្នកជំនាញសាកសពម៉ាំមី លោក ម៉ាគូស ចូវ មកពីសាកលវិទ្យាល័យជាតិសិង្ហបុរីបានប្រាប់សារព័ត៌មាន BBC ថា គ្រោងឆ្អឹងរក្សាបានយ៉ាងល្អនេះគឺតំណាងឱ្យ “ការរកឃើញដ៏កម្រ”។
លោកបានបកស្រាយថា “មានគ្រោងឆ្អឹងហ្វូស៊ីលបាឡែនក្រោមដីតិចតួចណាស់នៅអាស៊ី” ដោយលោកបន្ថែមថា វារឹតតែមានតិចតួចថែមទៀតចំពោះគ្រោងឆ្អឹងដែលរក្សាបានល្អដូច្នេះ៕
គ្រោងឆ្អឹងបាឡែនអាយុ ៥០០០ឆ្នាំរកឃើញនៅឆ្នេរសាមុតសាខន