Home ព័ត៌មានជាតិ សង្គម ជន​ចាស់ជរា​កុ...

ជន​ចាស់ជរា​កុមារកំព្រា​គ្មាន​ទីពឹង​ចំនួន​៥០​គ្រួសារ បានទទួល​អំណោយ​រាជរដ្ឋាភិបាល

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ប្រជាពលរដ្ឋ​គ្មាន​ទីពឹង​ដោយ​រង​ការប៉ះពាល់​ជំងឺ​កូ​វីដ​ចំនួន​៥០​គ្រួសារ​នៅ​វត្ត​ថ្មី ក្នុង​ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បានទទួល​អំណោយ​រាជរដ្ឋាភិបាល​តាមរយៈ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង​។​

​លោកស្រី កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​នៅពេល​ថ្មីៗ​នេះ​ជំងឺ​កូ​វីដ​១៩ មានការ​ផ្ទុះឡើង​ជាថ្មីទៀត ដែលមាន​វិជ្ជមាន​រហូត​ទៅដល់ ៦​នាក់​។​

​យោងតាម​របាយការណ៍​របស់ លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន ៥០​គ្រួសារ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២០​គីឡូក្រាម ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរ ត្រីខកំប៉ុង​១​យូរ មុង​១ ភួយ​១ សារុង​១ និង​ថវិកា​មួយចំនួន​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular