Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ថា​ក...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូន​ក្រុម​នាវា​ដឹក​យន្តហោះ​ចូល​ឈូង​សមុទ្រ​មិនមែន​មក​ពី​ការ​គំរាម​ណាមួយ​ទេ​

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊ីនតោន​៖ ក្រុម​នាវា​ដឹក​យន្តហោះ​អាម៉េរិក​មួយ បាន​វិល​ចូល​តំបន់​ឈូង​សមុទ្រ តែ​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ការវិលត្រឡប់​របស់​វា​មិនមែន​​ដោយសារតែ​ការ​គំរាម​ណាមួយ ក្រោយ​ការស្លាប់​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​កំពូល​របស់​អ៊ីរ៉ង់​នោះទេ​។​

​ភាព​តានតឹង​នៅក្នុង​តំបន់​បាន​កើនឡើង​ខ្លាំង​ក្រោយ​មាន​ករណី​ធ្វើឃាត​កាលពី​ថ្ងៃ​សុក្រ​លើ​លោក ម៉ូ​សេន ហ្វាក​រី​ហ្សា​ដេស ជា​អំពើ​ឃាតកម្ម​មិន​មាន​ការអះអាង​ទទួលខុសត្រូវ តែ​អ៊ីរ៉ង់​បាន​បន្ទោស​​អ៊ីស្រាអែល ដែល​ជា​សម្ពន្ធមិត្ត​ជិតដិត​របស់​អាម៉េរិក​។​

​ទោះជា​កំពុង​ធ្វើដំណើរ​មក​កាន់​តំបន់​ឈូង​សមុទ្រ អ្នកនាំពាក្យ​កង​នា​វាទី​៥​អាម៉េរិក បាន​ប្រាប់​សារព័ត៌មាន​AFP​ថា ការវិល​ទៅវិញ​កាលពី​ថ្ងៃ​ពុធ​នៃ​ក្រុម​នាវា​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​USS Nimitz​នេះ មិន​មាន​អី​ពាក់ព័ន្ធ​នឹង​ការ​គំរាម​ជាក់លាក់​ណាមួយ​ទេ​។​

​អ្នកនាំពាក្យ លោកស្រី រេ​បិកកា រេ​បារី​ច បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​មិន​មាន​ការ​គំរាម​ជាក់លាក់​ណា​ដែល​នាំអោយ​ក្រុម​នាវា​នេះ​វិល​មក​កាន់​ឈូង​សមុទ្រ​វិញ​ទេ​។​ដំណើរ​របស់​វា​ផ្តោតលើ​ការ​​រក្សា​លទ្ធភាព​ត្រៀម​ខ្លួន​និង​ជួយ​រក្សា​ស្ថិរភាព​និង​សន្តិសុខ​តំបន់​»​។​

​មុននេះ​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​អះអាង​ថា ក្រុម​នាវា​ផ្ទុក​យន្តហោះ​នេះ​អាច​ជួយ​គាំទ្រ​ការប្រយុទ្ធ និង​ជំនួយ​តាម​អាកាស នៅពេល​ទាហាន​រាប់ពាន់នាក់​នឹង​ត្រូវ​ដកចេញ​ពី​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គានី​​ស្ថាន​នៅ​យ៉ាងយូរ​ត្រឹម​ពាក់កណ្តាល​ខែ​មករា តាម​បញ្ជា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​៕

​ក្រុម​នាវា​ឌឹ​ក​នាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​Nimitz ជា​ក្រុម​នាវា​ធំ​បំផុត​មួយ​នៅក្នុង​លោក ។​កាលពី​ពេល​ថ្មី វា​បាន​ចូលរួម​ជាមួយ​កង​នាវា​មក​ពី​អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន ក្នុង​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​​អារ៉ាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular