ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ចើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថា បនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ ខ្សែនៅក្រុងសៀម រាបនៅព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវមេចំនួន៣៨ខ្សែសរុបប្រវែងប្រមាណ៩៨,៣៤គីឡូម៉ែត្រក្នុងនោះរួមមានផ្លូវ២គន្លងមានប្រវែងប្រមា ណ៤៤គីឡូម៉ែត្រនិងផ្លូវ៤គន្លងមានប្រវែងប្រមាណ៥៤គីឡូម៉ែត្រ។លាតសន្ធឹងក្នុងសង្កាត់ទាំង១២របស់ក្រុងសៀម រាបនិងមួយផ្នែកស្ថិតនៅស្រុកបាគងក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។
គម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែនិងការងាររៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះនឹងត្រូវអនុវត្ត ការសាងសង់ដោយអង្គភាពចំនួន០៨រួមមាន៖ ១.កងវិស្វ កម្មលេខ១៧៨ស្ពាន–ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ,២.កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប,៣.កងវិស្វ កម្មតេជោហ៊ុន សែន សៀមរាប,៤.អគ្គនាយកដ្ឋានសាធារណការ,៥.អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, ៦.នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ,៧.នាយក ដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និង៨.មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាបចំនួន៣៨ ខ្សែនេះនឹងមានរៀបចំបណ្តាញលូទឹកភ្លៀងលូទឹកកខ្វក់ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់ លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវព្រមទាំងបានគិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនីផ្លូវ ថ្មើជើងផ្លូវ សម្រាប់ជនពិការ ផ្លូវជិះកង់ចំណតរថយន្ត ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ ការដាំដើមឈើលម្អផ្លូវជាដើមការ សាងសង់មានរយៈពេល១៣ខែគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១។
នៅថ្ងៃទី២៨វិច្ឆិកាទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបច្ចេកទេស អន្តរក្រសួង៩ក្រុមដើម្បីអនុវត្តយន្តការត្រួតពិនិត្យតាមដានលើការអនុត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ ខ្សែនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់មន្ត្រីបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូននិងមួយចំនួនទៀតមកពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។
ដើម្បីធានាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមស្តង់ដារបច្ចេកទេសគណៈកម្មការអន្តរក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសចម្រុះចំនួន៩ដែលរួមមាន៖ក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងរៀបចំដែននគរូប នីយកម្ម និង សំណង់ដើម្បីត្រួតពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែដែលរួមមាន៖ ១.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ ខ្សែអនុវត្តដោយកងវិស្វកម្មលេខ១៧៨ស្ពាន–ថ្នល់, ២.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន ៨ ខ្សែអនុវត្តដោយកងវិស្វកម្មតេជោហ៊ុនសែនខេត្តសៀមរាប,៣.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែអនុវត្តដោយកងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប,៤.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែអនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់,៥.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែអនុវត្តនាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ,៦.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែអនុ វត្តមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប,៧.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀងនិងលូទឹកកខ្វក់មិន ស្ថិតនៅក្រោមខ្សែផ្លូវទាំង៣៨ខ្សែអនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់,៨.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារកាមេរ៉ាសុវត្ថិភាពអំពូលភ្លើងបំភ្លឺផ្លូវបរិ ក្ខារភ្លើងសញ្ញាចរាចរណ៍និងការដាំដើមឈើអនុវត្តដោយអគ្គនាយកដ្ឋានសាធារណការនិង៩.ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវគូរប្លង់ស្ថាបត្យកម្មផ្លូវលម្ហសាធារណៈនិងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ៤ ខែ កញ្ញាឆ្នាំ ២០២០ បានប្រកាសទម្លាក់កញ្ចប់ថវិកា ជាតិចំនួន ១៥០លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវចំនួន ៣៨ ខ្សែនៅក្រុងខេត្តសៀមរាប។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថាការសម្រេចសាងសង់ផ្លូវទាំង ៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេតែក៏ជាការរួមចំណែកផ្តល់ការងារជូនពលរដ្ឋក្នុងកំលុ ងពេលជួបវិបត្តិកូវីដ១៩នេះ ហើយក៏ក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដើម្បីជំរុញកំណើនក្រោយកូវីដនៅក្នុងខេត្តសៀមរាប ។
សម្តេចតេជោហ៊ុនសែនបានចាត់ទុកថានេះជាដំណឹងល្អមួយសម្រាប់ប្រជាជនទូទាំងប្រទេសហើយក៏ជាដំណឹងល្អសម្រាប់ប្រជាជននៅក្នុងខេត្តសៀមរាបបានទទួលអត្ថប្រយោជន៍អំពីការកសាងផ្លូវនៅទីនោះពិតមែនតែយើងមានការលំបាកក៏ប៉ុន្តែយើងនៅតែមានលទ្ធភាពដើម្បីធ្វើការងារនេះ ។ សម្តេចក៏បានអរគុណចំពោះការរួមចំណែ កពីគ្រប់ស្ថាប័នទាំងអស់ដែលបានទទួលយកនូវការកាត់បន្ថយការចំណាយថវិការដ្ឋនៅក្នុងឆ្នាំនេះដែលធ្វើឲ្យយើងសន្សំបានថវិកាបានប្រមាណជាង ៦០០ លានដុល្លារអាមេរិចដែលក្នុងនោះមួយផ្នែកអាចចូលទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាបនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្តថានេះគឺជាការសម្រេចចិត្តមួយដែលយើងត្រូវធ្វើព្រោះថាយើងទាំងអស់គ្នាបានឃើញហើយនៅទីនោះគឺជាអច្ឆរិយៈរបស់កម្ពុជាក៏ប៉ុន្តែនៅពេលដែលយើងជិះឡានទៅតាមសណ្ឋាគារធំៗយើងប្រជុំអន្តរជាតិយើងក៏បានទើសភ្នែកខ្លួនឯងទៅលើបញ្ហាជាមួយនឹងផ្លូវថ្នល់របស់យើងវារកេតរកូត ។ដូចនេះយើងត្រូវ តែសាងសង់ផ្លូវនេះដោយយកស្តង់ដារតាមខេត្តព្រះសីហនុតែមិនស្តង់ដារទាំងមូលនោះទេ។ប៉ុន្តែប្រព័ន្ធបង្ហូរទឹកភ្លៀងប្រព័ន្ធបង្ហូរទឹកស្អុយគឺយក ស្តង់ដារដូចគ្នាហើយមានផ្លូវថ្មើរជើង,ផ្លូវជិះកង់ស្តង់ដារដូចគ្នា។
សម្ដេចបានបន្តថាការចាប់ផ្ដើមសាងសង់គឺត្រូវតែធ្វើនៅក្រោយពេលរដូវភ្លៀងដោយដាក់ដេញថ្លៃនិងធ្វើស្រុះគ្នាទាំង ៣៨ ខ្សែក្នុងពេលតែមួយដោយប្រើរយៈពេល ត្រឹម១ ឆ្នាំប៉ុណ្ណោះគឺសាងសង់នៅចុងឆ្នាំ ២០២០ នឹង រួចរាល់នៅឆ្នាំចុងឆ្នាំ ២០២១ ធ្វើឲ្យទីក្រុងសៀមរាបអាចបើកទ្វារទទួលភ្ញៀវទេសចរណ៍អន្តរជាតិនៅឆ្នាំ ២០២២ គឺស្របពេលជាមួយកូវីដ១៩ ថមថយទៅផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការមួយសម្រាប់សាងសង់ផ្លូវទាំង៣៨ខ្សែនេះដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ,លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាអនុប្រធាន,លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាអនុប្រធានប្រតិបត្តិការផ្ទាល់លើការងារនេះនិងមានរដ្ឋមន្ត្រីពីរូបទៀតគឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធ៌មនិង វិចិត្រសិល្បៈជាសមាជិកជាមួយនិងតំណាងក្រសួងពាក់ព័ន្ធមួយចំនួនទៀតដែលអាចត្រឹមជារដ្ឋលេខាធិ ការដែលក្នុងនោះក៏មានប្រធានអគ្គិសនីកម្ពុជាផងដែរ ៕