Home ព័ត៌មានជាតិ សង្គម លែងត្រីគល់រាំ...

លែងត្រីគល់រាំង និងត្រីផ្សេងទៀត ជាង ៥.០០០ ក្បាល ចូលក្នុងបឹងធម្មជាតិ នៅស្រុកស៊ីធរកណ្តាល

ដោយ:ទេព មង្គល / ព្រៃវែង: តំណាងរាស្ត្រមណ្ឌលព្រៃវែងម្នាក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ បាមនាំយកត្រីគល់រាំង ដែលជាត្រីកម្រ និងជិតផុតពូជ និងជាត្រីតំណាងអត្តសញ្ញាណជាតិកម្ពុជា និងត្រី ប្រភេទផ្សេងទៀត សរុបចំនួន ៥.០០០ ក្បាល ទៅលែងចូល ក្នុងបឹងធម្មជាតិមួយកន្លែង ស្ថិតនៅក្នុងស្រុក សុីធរកណ្ដាល ខេត្តព្រៃវែង។

ក្នុងចំណោមត្រីសរុបចំនួន ៥.០០០ ក្បាលនោះ រួមមាន ត្រីគល់រាំង ចំនួន ៥០០ ក្បាល, ត្រីឆ្ពិន ចំនួន ២.៥០០ ក្បាល និងត្រីក្រហែ ចំនួន ២.០០០ ក្បាល ។

នៅក្នុងឱកាសលែងត្រីនោះ លោក ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានឲ្យដឹងថា: ការលែងត្រីកម្រ និងជិតផុតពូជទាំងអស់ ចូលទៅក្នុងទឹកបឹងធម្មជាតិ នាពេលនេះ គឺដើម្បីចូលរួមចំណែកអភិរក្ស និងបង្កើន ពូជត្រីគល់រាំង ដែលជាត្រីកម្រ និងជិតផុតពូជ ហើយក៏ជាត្រីតំណាងអត្តសញ្ញាណជាតិកម្ពុជា សម្រាប់បម្រើ ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តព្រៃវែង។

លោក ជាម ប៉េអា ក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់ ត្រូវចូលរួមការពារ អភិរក្ស ពូជត្រីកម្រ និងជិតផុតពូជ និងជាត្រីតំណាងអត្តសញ្ញាណជាតិកម្ពុជា សម្រាប់ជាប្រយោជន៍ ក្នុង ពេលបច្ចុប្បន្ន និងថ្ងៃអនាគតទាំងអស់គ្នា។

គួរបញ្ជាក់ថា ត្រីគល់រាំង ជាត្រីទឹកសាប ស្ថិតនៅក្នុងចំណោមត្រីមាឌយក្ស ជាច្រើនប្រភេទ ដែលរស់នៅក្នុង អាងទន្លេមេគង្គ។ ត្រីគល់រាំង មានឈ្មោះ វិទ្យាសាស្ត្រ (Catlocarpio siamensis) និងឈ្មោះជាភាសាអង់ គ្លេស Giant barb។ វាជាប្រភេទ ត្រីជិតផុតពូជ ហើយក៏ជាប្រភេទត្រីស្រកា ធំជាងគេ នៅក្នុងពិភពលោក។

ត្រីគល់រាំង ត្រូវបានគេកត់ត្រា ចូលក្នុងបញ្ជីក្រហម iUCN Red List (Critically Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រី រងគ្រោះ ជិតផុតពូជ។ ត្រីគល់រាំង ត្រូវបានប្រកាសកំណត់ ជាមច្ឆានិម្មិតរូប នៃប្រទេស កម្ពុជា តាមព្រះរាជក្រឹត្យលេខ នស រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥៕/V

លោក ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលព្រៃវែង នៅក្នុងពិធីលែងត្រី លោក ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលព្រៃវែង នៅក្នុងពិធីលែងត្រី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular