Home កីឡា ប្រកួត​កីឡាបា...

ប្រកួត​កីឡាបាល់ទាត់​មហាជន​និង​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ពានរង្វាន់​”​សន្តិភាព “​ឆ្នាំ​ទី​១ នៅ​ប​ន្ទា​យ​មានជ័យ​

ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រុម​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ​(​គ្រី​ស្ទា​ន​) ខេត្តបន្ទាយមានជ័យ សហការ​នឹង​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា មន្ទីរអប់រំ យុវជន​និង​កីឡា សាខា​សហព័ន្ធ​កីឡាបាល់ទាត់​ខេត្ត និង​ស​ខា​សស​យក​ខេត្ត ឧបត្ថម្ភ​ដោយ​អាហារ​បំប៉ន​ប៊ី​ស​ស្លើ (BIZZLER ) បានរៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មហាជន យុវជន យុវនារី អាយុ​ក្រោម​១៧​ឆ្នាំ ដណ្តើម​”​ពានរង្វាន់​សន្តិភាព ” ដែលជា​ឆ្នាំ​ទី​១ ។​

​លោក​អៀង ប្រុស គ្រូ​គង្វាល​នៅ​ក្រុម​ជំនុំ​បេសកម្ម​ដំណឹង​ល្អ​និង​ជា​ប្រធាន​កម្ម​ការប្រកួត​បានអោយ​ដឹង​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ ថា​៖ ការប្រកួត​ធ្វើ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​ភ្នំ​បាក់​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ មាន​រយៈពេល​២ សប្តាហ៍​មកនេះ ក្នុង​បំណង ៖ ទី​១ បង្កើត​និង​បង្កើន​សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព​។ ទី​២ ដោយសារ​សន្តិភាព​ទើប​យើង​អាច​រស់ រីកចម្រើន​និង​លេង​កីឡា​បាន ។​ទី​៣ ដើម្បី​ជម្រុញ​អោយ​លេង​កីឡា លេង​កីឡា មាន​សុខភាព ចៀស​ឆ្ងាយ​ពី​អបាយមុខ ពី​គ្រឿងញៀន ។​ទី​៤ លើ​កម្ពស់​ការស្រឡាញ់​ការសិក្សារ គ្រួសារ សង្គមជាតិ សន្តិភាព ។​

​លោក​ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​៖ កីឡា​នាំមក​កិត្យានុភាព ជា​ទូត​សន្តិភាព មិត្តភាព​។ ​លោក​បន្តថា ដោយសារ​វុប​ត្តិ​សាកល​នៃ​ជម្ងឺ​កូ​វីត​១៩ ទើប​កម្មវិធី​ប្រកួត​ប្រកួត​កីឡា​នានា​ក្នុងប្រទេស​និង​ខេត្ត​បាន​ពន្យា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ ។​

​ក្នុងនាម​ម​ន្ទូ​ី​រ លោក​សូម​លើកទឹកចិត្ត​អោយ​សហគមន៍​គ្រី​ស្ទា​ន​នេះ​អាចបង្កើត​ក្លឹប​កីឡាបាល់ទាត់​សន្តិភាព – បន្ទាយមានជ័យ ។
​លោក​ក៏​អរ​គណ ដល់​ក្រុមហ៊ុន សប្បុរសជន សហគមន៍​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ ជ្រោមជ្រែង​អោយមាន​ព្រឹ​ត្ត​ការណ៍​ប្រកួត​បាល់ទាត់​នេះ​កើតឡើង​ចំ​ពេលដែល​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ស្រួលខ្លួន​នៃ​រដូវរំហើយ ។​

​លោក​ឈួ ប៊ុន​រឿង​អោយដឹង​ដែរ​ថា ៖ ចំពោះមុខ​នេះ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​លើ​វិស័យ​កីឡា​ក្នុង​ខេត្ត នឹងមាន​ការជួយឧបត្ថម្ភ គាំទ្រ​ពី​លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ក្លឹប​វិសាខា ព្រមទាំង​សហព័ន្ធ​បាល់ទាត់​លើក​ការ​អាច​នឹង​កសាង​ដាំ​ស្មៅ​ធម្មជាតិ​នៅ​ទីលាន​បាល់​ទាត​នា​សាកលវិទ្យាល័យ​មានជ័យ ,​ស្ថាបនា​ទីលាន​ស្មៅ​សិប្បនិម្មិត នៅ​វិទ្យាល័យ​ហ៊ុន សែន ខ្លា​កូន និង​នៅ​វិទ្យាល័យ​សម្តេច​ឳ ក្រុង​សិរីសោភ័ណ​។​

លោក​ខាន់ ខុន ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា និង​ជា​ប្រធាន​សមាគម​បេសកកម្ម​ដំណឹង​ល្អ​បាន​និយាយថា​៖ វា​ច្បាស់​ណាស់​ដែល​សហគមន៍​គ្រី​ស្ទា​ន​នេះ បាន​សហការ រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​សន្តិភាព ឆ្នាំ​ទី​១ ក្នុង​វិភាគទាន​រួមចំណែក​ជម្រុញ​លើក​កម្ពុ​ស់​វិស័យ​កីឡា ការលេង​កីឡា​និង​ស្រឡាញ់ គាំទ្រ​កីឡា​។​

​ពោលគឺ​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យនេះ ដើម្បី​ត្រ​ផ​ម​អបអរសាទរ​ព្រឹត្តិការណ៍​កីឡា​សុ​ី​ហ្កេ​ម នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្អះ​លើកដំបូង។​

​សូមបញ្ជាក់ថា ការប្រកួត​នេះ​ចូលរួម​ពី ក្រុមកីឡា​ដែល​មកពី​ស្រុក​មង្គល​បូរី ស្វាយចេក ថ្ន​ពួក ក្រុង​សិរីសោភ័ណ​និង​ប៉ោយប៉ែត ។​គឺមាន​មហាជន​ប្រុស​១១​ក្រុម មហាជន​ស្រី​៥​ក្រុម និង​U17 ចំនួន ៦​ក្រុម៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular