ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ជនមិនស្គាល់អត្តសញ្ញាណ២នាក់ កំពុងលក់ថ្នាំញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបគ្រឿងញៀនម្សៅក្រាម, គ្រាប់ថ្នាំយ៉ាម៉ាមួយចំនួន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាបបានជនសង្ស័យចំនួន ២ នាក់ដែលកំពុងលួចលក់ថ្នាំញៀនកាលពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៨ ខែ វិច្ឆិកាឆ្នាំ២០២០ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាវុធហត្ថដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៦កូនថង់តូច និងគ្រាប់ថ្នាំយ៉ាម៉ាពណ៌ក្រហមចំនួន៣ថង់តូច ស្មើនឹង២១គ្រាប់ ពណ៌ខ្មៅ១គ្រាប់។
ឯជនសង្ស័យ២នាក់មាន ១-ឈ្មោះ ទេព អ៊ូ ភេទប្រុស អាយុ៣២ឆ្នាំ និង២-ឈ្មោះ ប៉ែន ដា ភេទប្រុស អាយុ៥៨ឆ្នាំ ។ពួកគេ រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកនួន នីណារ៉ូ បានឲ្យដឹងបន្តថា៖ កម្លាំងបានធ្វើការសាកសួរជនសង្ស័យឈ្មោះ ទេព អ៊ូ បានឆ្លើយថា ខ្លួនគេបានទិញថ្នាំញៀននេះពីឈ្មោះ ប៉ែន ដែលមានទំនាក់ទំនងនឹងគ្នា។
គឺម្នាក់មានថ្នាំលក់ ឯម្នាក់ទៀតទិញថ្នាំយកទៅលក់បន្ត។
អាវុធហត្ថក្រុងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។ កម្លាំងជំនាញគ្រឿងញៀនអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅថ្ងទី២៩ខែវិច្ឆិកា (តេសុមផ្ញើសិន ) ៕