ដោយ: ប.ជ័យ / បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថ និងអាជ្ញាធរដែនដី មកទល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០ បានបន្តស៊ើបអង្កេតករណីឃាតកម្មលើដូនជីអាយុ៨២ឆ្នាំ ក្នុងវត្តបរមនិវេសន៍ ដែលញាំញីដោយអធិករណ៍ ស្ថិតក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទោះយ៉ាងណា សមត្ថកិច្ចមិនទាន់ឈានដល់ចាប់ខ្លួន ជនសង្ស័យណាម្នាក់នៅឡើយមកទល់ពេលនេះ ដោយគ្រាន់តែកំណត់មុខសញ្ញាប៉ុណ្ណោះ។
សូមរំលឹកថា កាលពីម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ សពជនរងគ្រោះឈ្មោះ សៅ សែត ភេទស្រី អាយុ៨២ឆ្នាំ ជាដូនជីនៅសំណាក់ធម៌ក្នុងវត្តដូចខាងលើ។
នៅមុនពេលទទួលបានព័ត៌មាន មានព្រះ១អង្គព្រះនាម គឹមសុខមគ្គ ព្រះជន្ម ២៨ វស្សាបានទៅបត់ជើងតូចក្នុងបង្គន់ក្បែរកុដិបន្ទប់លោកយាយរងគ្រោះ។ ពេលនោះព្រះសង្ឃនោះ បាន លឺសំ ឡេងវិទ្យុនៅបើក តែមិនឃើញលោកយាយ។ ដោយសង្ស័យ ក៏មកបានហៅព្រះសង្ឈចំនួន២អង្គឲ្យទៅហៅយាយ។ តែពេលទៅដល់ទើបឃើញថា លោកយាយសែតបានស្លាប់ដោយសារគេវាយសម្លាប់ខ្ទេចមុខ។
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបូរី ហើយមានវត្តមានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យផង បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសន្និដ្ឋានថាជាអំពើឃាតកម្មលើលោកយាយ។
កម្លាំងនគរបាលបាននឹងកំពុងធ្វើការស្រាវជ្រាវមមាញឹក វែករកមុខឃាតករ៕