ដោយ: គូលែន / សៀមរាប: សាលាគរុកោសល្យ និងវិក្រិត្យការខេត្តសៀមរាប ជាកន្លែងស្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩។ នេះបើតាមការប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលក៏បានបញ្ជាក់អោយដឹងផងដែលថា ក្រសួងសុខាភិបាលអំពាវនាវអោយដល់អ្នកពាក់ព័ន្ធនឹងជំងឺកូវីត១៩នៅខេត្តសៀមរាប សូមអញ្ជើញទៅធ្វើតេស្តនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប នាថ្ងៃទី២៩ ខែវិច្ឆិកានេះ។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីការរកឃើញមនុស្សចំនួន៧នាក់បានឆ្លងជំងឺកូវីដ១៩ថ្មី ដែលក្នុងនោះ មានមនុស្សចំនួន៦នាក់ជាក្រុមគ្រួសាររបស់លោកឧត្តមអគានុរក្សថ្នាក់លេខ១ សែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងស្ត្រីម្នាក់ទៀតដែលមកពីប្រទេសអាមេរិក៕