ដោយ: ភ្នំស្វាយ / បន្ទាយមាជ័យ: រដ្ឋបាលខេត្តបន្ឫាយមានជ័យចេញប្រកាសអោយបង្កើនបង្ការការឆ្លងជំងឺកូវីដ១៩ ដោយបានផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល គឺសូមអោយបងប្អូនប្រជាពលរដ្ឋបន្តរស់នៅធម្មតាតាមបែបគន្លងថ្មីដោយពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ជាពិសេសក្នុងកាលៈទេសៈ សូមមើលការខុសត្រូវកូនចៅខ្លួន កុំអោយដើរចេញក្រៅផ្ទះរហេតរហូត បើមិនចាំបាច់។
ត្រូវកាត់បន្ថយអប្បរមាការជួបជុំគ្នា, ត្រូវលាងដៃនឹងសាប៊ូនិងទឹកស្អាត ត្រូវរក្សាសុវត្ថិភាពសង្កមនិងបុគ្គល។
បើយោងប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០ នោះបានបន្តថា៖ ពេលនេះ ជាដំណាក់កាលសំខាន់បំផុតដែលប្រជាពលរដ្ឋទាំអស់ ចូលរួមសាមគ្គីក្នុងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការចម្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍៕
សូមអានប្រកាសព័ត៌មានដូចខាងក្រោម៖