ដោយ: បាយ័ន / សៀមរាប: នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកតំណាងរាស្ត្រប្រចាំមណ្ឌលសៀមរាប សៀង ណាំ បន្ទាប់ពីបានស្ដាប់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងសុខាភិបាល។
លោកក៌បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅឲ្យរួមសាមគ្គីគ្នាអនុវត្តន៍ តាមវិធានការណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របពេលដែលជម្ងឺនេះកំពុងឆ្លងចូលសហគមន៍យើងជាលើកដំបូង។
ក្នុងនាមលោកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមកុំមានការធ្វេសប្រហែសឡើយដោយត្រូវពាក់ម៉ាស់អោយបានខ្ជាប់ខ្ជួននិងលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឲ្យបានញឹកញាប់ ជាពិសេសក្នុងកាលៈទេសៈនេះ សូមមើលការខុសត្រូវកូនចៅខ្លួនដោយកុំឱ្យដើរចេញក្រៅផ្ទះ រហេតរហូតបើមិនចាំបាច់។
លោកក៏បានធ្វើការបួងសួងដល់បារមីវត្ថុស័ក្តសិទ្ធិទាំងអស់ ក្នុងខេត្តសៀមរាប សូមជួយថែរក្សាបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះផង ជាពិសេសជូយថែរក្សាសម្តេចទាំងទ្វេ មានសុខភាពល្អប្រាជ្ញាឈ្លាសវៃ ដើម្បីជាម្លប់ដឹកនាំព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕