Home ព័ត៌មានជាតិ សន្តិសុខ ករណីពុល​ស្រាស...

ករណីពុល​ស្រាស​៖ ​អ្នកស្លាប់​បាន​កើន​ឡើងដល់​ទៅ​៦​នាក់​ និងបានឃាត់ខ្លួនអ្នកលក់ស្រា៤នាក់

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩​វិច្ឆិការ​២០២០​នេះ ការវិវត្ត​របស់​អ្នកជំងឺ​ដែល​បាន​សង្ស័យថា ពុល​ស្រាស​ស្រាថ្នាំ​ដែល​បាន​បញ្ជូន​ពី​ស្រុក​ទឹកផុស​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នៅពេលនេះ បាន​កើនឡើង​រហូតដល់​ទៅ​១០៥​នាក់ ហើយ​ដែល​សង្ស័យថា ពុល​ស្រាស​ស្រាថ្នាំ​ក្នុងនោះ​ការកើនឡើង នៃ​អ្នកស្លាប់ ក៏បាន​កើនឡើង​រហូត​៦​នាក់​ផងដែរ​។​

​អគ្គនាយកដ្ឋាន​បច្ចេក​ទេស​នៃ​ក្រសួងសុខាភិបាល​លោក ហុង​គឹម​ចេង បាន​បញ្ជាក់ថា អ្នក​ដែល​សង្ស័យថា ពុល​ស្រាស​៣៥​នាក់​បន្ថែមទៀត ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ក្នុងនោះ​មាន​អាកា​រៈ​ធ្ងន់​ចំនួន​៣​នាក់ ក៍​និង​ត្រៀ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​ផងដែរ ។

​លោក​បាន​បញ្ជាក់ថា ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត​និង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល ជាមួយ​ក្រសួងសុខាភិបាល ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួង​បាន​យក​វត្ថុ​វិភាគ​មួយចំនួន​មាន​ស្រាស និង ស្រាថ្នាំ យកមក​ធ្វើ​វិភាគ នៅ​ភ្នំពេញ​ហើយ ។​

​លោក​ក៍ បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ទាំងអស់​បញ្ឈប់​ការហូប​ស្រាស ពីព្រោះ​ពេលនេះ​កំពុងតែ​កើតឡើង​ករណី​ពុល ដែល​ខាង​ជំនាញ​បច្ចេកទេស កំពុងតែ​ដាក់​សង្ស័យ​ទៅលើ​ស្រាស​នេះ ។​

​ប្រធាន​មន្ទីរពេទ្យ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់​វ៉ុ​ន បាន​ឲ្យ​ដឹង​តាមរយ​ទូរ​សព្ទ​នៅវេលា​ម៉ោង​៣​និង​៤៣​នាទី​ថ្ងៃទី​២៩​វិច្ឆិការ​២០២០​នេះ​ថា អ្នករងគ្រោះ​ដោយសារ​ករណី​ពុល​ស្រាស​ស្រាថ្នាំ ត្រូវបាន​ដឹក​មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង​រហូត​ដល់ ១០៥​នាក់ ហើយ​ក្នុងនោះ​មាន​អ្នកស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ចំនួន​២​នាក់​។ អ្នក​ដែល​ស្លាប់​នៅ​មូលដ្ឋាន​២​នាក់ ក្នុងថ្ងៃនេះ​មាន​អ្នកស្លាប់​១​ទៀត​នៅក្នុង​មន្ទី​ពេទ្យ និង​១​នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​ក្រុងភ្នំពេញ ដែល​ធ្វើអោយ​អ្នកស្លាប់​មានការ​កើនឡើង រហូតដល់​ទៅ​ចំនួន​៦​នាក់​ផងដែរ​នេះ មិនមាន​ជាប់​ពាក់​ពន្ធ​និង​អ្នក​ទៅធ្វើ​បុណ្យ​អ្នក​ដែល​ពុល​ទឹក​អណ្តូង​ទេ ។​

​នៅក្នុង​រយៈពេល​២​ថ្ងៃទី​២៨​និង​២៩​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធ​មួលដ្ឋាន​បិទ​ទីតាំង​លក់​ស្រាស​និង​ស្រាថ្នាំ​រួម​នឹង​កន្លែង​ផលិត​ស្រាស​ចំនួន​៣​កន្លែង ​និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៤​នាក់​នាំយកមក​ធ្វើការ​សាកសួ​នៅ​ស្នងការ​នគ​បាល​ខេត្ត​មាន ១.​ឈ្មោះ​ឈិន​ឈី​ម ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​តា​កាប​ឃុំ​ខ្លុង​ពពក​ស្រុក​ទឹកផុស ២.​ឈ្មោះ ពៅ​ចាន់​ធី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស ៣.​ឈ្មោះ ញឹម​គឹម​សិទ្ធ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ក្នុងនោះ​ស្ត្រី​ទី​៤ មិនត្រូវ​បាន​គេ​ឲ្យ​ស្គាល់ឈ្មោះ​នៅឡើយ​នោះទេ​។ ពេលនេះ​សមត្ថកិច្ច​នៅតែ​បន្ត​ចុះ​ស្រាវជ្រាវ​បិទ​ទីតាំង​ផលិត​លក់​ចែកចាយ​ស្រាស​ស្រាថ្នាំ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ១០៥​នាក់ កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង និង ៦​នាក់​ទៀត​បាន​ស្លាប់​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular