Home ព័ត៌មានជាតិ នយោបាយ បញ្ចូលសមាជិកប...

បញ្ចូលសមាជិកបក្សជាង១០០នាក់នៅស្រុកជលគិរី

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជលគិរីថ្ងៃទី ២៨វិច្ឆិកាម្សិលមិញមានរៀបចំពិធីប្រកាសបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលជាសិស្សានុសិស្សមកពីវិទ្យាល័យស្រុកជុំគិរីនិងប្រជាពលរដ្ឋ១៥៣នាក់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ឹងលាងហ៊ួរ សមាជិកព្រឹទ្ធសភានិងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជលគិរី លោកម៉ៅសែនសេត ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រៃគគីរ  ឯកឧត្តមស៊ុនសុវណ្ណរិទ្ធក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជលគិរីនិងលោកសុវណ្ណារ៉ាក្រុមប្រឹក្សាខេត្តនិងជាក្រុមការងារខេត្តចុះស្រុកជលគិរីដោយមានការចូលរួមអស់លោកលោកស្រីជាសមាជិកសមាជិកាថ្នាក់ស្រុកឃុំចូលរួម។

នៅក្នុងពិធីតំណាងសមាជិកថ្មីបានធ្វើការប្ដេជ្ញាចិត្តអ្វីៗទាំងអស់ដើម្បីបុព្វហេតុគណបក្សប្រជាជននិងការាំងអស់ដើម្បីបុព្វហេតុគណបក្សប្រជាជននិងការរីចម្រើនរបស់ប្រទេស៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular