Home ព័ត៌មានជាតិ អប់រំ សម័យ​ប្រឡង​ឌី...

សម័យ​ប្រឡង​ឌី​ប្លូ​មនៅ​ថ្ងៃស្អែក​មិនបានលុបចោលតែត្រូវប្រុងប្រយ័ត្នខ្ពស់

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌី​ប្លូ​ម​នៅ​ថ្ងៃស្អែក​នឹង​ប្រ​ព្រឹ​តទៅ​តាម​ការគ្រោងទុក​ដោយ​ប្រតិបត្តិ​វិធានការ​សុខាភិបាល​ខ្ជាប់ខ្ជួន​ដូច​មានចែង​ក្នុង​SoP​របស់​ក្រសួង​អយក ចុះ​ថ្ងៃ​០៤​សីហា​២០២០​។​

​លោករ​ស់សុ​វាចា​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ព្រលប់​ថ្ងៃទី​២៩​ខែវិច្ឆិកា​នេះ​ថា​”​គ្រឹះស្ថានសិក្សា​ជា​អ្នករៀបចំ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​ឌី​ប្លូ​ម​ដូច​ឆ្នាំមុន​ដែរ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​ទាំង​២៥​ខេត្ត​-​រាជធានី​តាម​ការចាំបាច់​”​។​
​មន្ត្រី​នាំពាក្យ​រូបនេះ​បញ្ជាក់​បន្ថែមថា​៖ ការប្រឡង​ឌី​ប្លូ​ម​សម័យ​ប្រឡង ៣០​វិច្ឆិកា​នឹង​ប្រព្រឹត្តទៅ​នៅតាម​គ្រឹះស្ថានសិក្សា​ផ្ទាល់ តាម ២៥ ខេត្ត​-​រាជធានី ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១៥៨.៧១៧​នាក់ (​នារី ៨៥,១៣១​នាក់​) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១.៧២៩ ស្មើនឹង ៧.១៤១ បន្ទប់​ប្រឡង​៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular