Home ព័ត៌មានជាតិ អប់រំ ផ្អាក​ដំណើរកា...

ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ម៉ៅ​សេទុង និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ម៉ៅ​សេទុង ជា​បណ្តោះអាសន្ន​

ដោយ​:​សុផល​/​ភ្នំពេញ​: ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ម៉ៅ​សេទុង និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ម៉ៅ​សេទុង ជា​បណ្តោះអាសន្ន ។​
​ការផ្អាក​ដំណើរការ​សាលា​នេះ គឺ​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ និង​តាម ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។​

​គ្រឹះស្ថានសិក្សា​នេះ ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន​តាម ប្រព័ន្ធ​អេឡិចត្រូនិក​។​ក្រសួង​អប់រំ បាន​ស្នើឱ្យ​បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានសិក្សា​ខាង លើ សូម​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន និង​ក្នុងករណី​មានការ​សង្ស័យ សូម​ទំនាក់ទំនង​ទៅ​សេវា​សុខាភិបាល ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular