ដោយ៖ ទេព មង្គល / ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ ក្នុងក្រុមគ្រួសារ និងកងការពារ មានចំនួន ៩៤ នាក់ បានទទួលលទ្ធផលល្អប្រសើរ លើតេស្តជំងឺកូវីដ-១៩ លើកទីមួយ ដោយអវិជ្ជមានទាំងអស់។
នេះបើតាមការបញ្ជាក់ ពីលទ្ធផលពីការធ្វើតេស្តជំងឺកូវីដ-១៩ លើកទី១ របស់ក្រសួងសុខាភិបាល ហើយបានត្រូវខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ផ្សព្វផ្សាយ តាមទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចផ្ទាល់តែម្តង។
ប្រភពនេះ បានបញ្ជាក់ថាៈ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា យោងតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ ក្នុងក្រុមគ្រួសារ និងកងការពារ មានចំនួន ៩៤ នាក់ បានទទួលលទ្ធផលល្អប្រសើរ លើតេស្តជំងឺកូវីដ-១៩ លើកទីមួយ ដោយអវិជ្ជមានទាំងអស់។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ ក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាបន្តទៀត ។
សម្ដេចក្រឡាហោម នៅតែបន្តអំពាវនាវ បងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ៕/V
ក្រោយការធ្វើតេស្តជំងឺកូវីដ-១៩ លើកទី១ ៖ សម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ លទ្ធផលអវិជ្ជមានទាំងអស់
ក្រោយការធ្វើតេស្តជំងឺកូវីដ-១៩ លើកទី១ ៖ សម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ លទ្ធផលអវិជ្ជមានទាំងអស់
ក្រោយការធ្វើតេស្តជំងឺកូវីដ-១៩ លើកទី១ ៖ សម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ លទ្ធផលអវិជ្ជមានទាំងអស់