ដោយ:សុផល/ភ្នំពេញៈដើម្បីចៀសវាងការឆ្លងជំងឺកូវី ៥-១៩ ចូលក្នុងសាលា រៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវ បន្តការសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០។
ក្រសួងបានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមអានសេចក្តីប្រកាសរបស់ក្រសួងអប់រំដូចខាងក្រោម៖