ប្រចាំថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានកិច្ចការអ្វីសំខាន់គួររួសរាន់បញ្ចប់ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។នៅថ្ងៃនេះដែរលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។
រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានការផ្លាស់ប្តូរអ្វីមួយដែលល្អប្រសើរជាងនេះថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះធ្វើអ្វីតែងមានការរាំងស្ទះ ហេតុនេះត្រូវប្រយ័ត្នប្រយែងបន្តិចទើបឆ្លងផុតគ្រាលំបាកទៅរួច។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាស្នេហាប្រុសស្រីមានការចាប់កំហុសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសច្រើន៕
ឆ្នាំរោង
រាសីស្រុតចុះ។ក្នុងថ្ងៃនេះការធ្វើអ្វីមួយងាយជួបនូវបញ្ហារាំងស្ទះពិសេសងាយបាត់បង់ប្រាក់កាសច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការជ្រួលជ្រើមខុសបែបបទច្រើនដូច្នេះឱ្យប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងការងារឬចុះធ្វើអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបររយះទាំងខ្លីនិងវែងតែងសមដូចប្រកប។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សានដូចសព្វមូយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាជាមួយក្រុមនុស្សដោយប្រការណាមួយកើតទ្បើង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។
រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានភាពរលូនល្អផង។ក្នុងថ្ងៃនេះរឿងរាវអាក្រក់នឹងត្រូវសាបរលាបឬត្រូវធូរស្រាលឡើងវិញហើយទោះលោកអ្នកប្រកបកិច្ចការអ្វីក៏មានលក្ខណះពេញដៃពេញជើងនិងប្រកបទៅដោយភាពសុខដុមជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីឬផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តគួរសម ហើយបើចង់យកថ្ងៃនេះសម្រេចចិត្តរឿងអ្វីមួយក៏ជាពេលវេលាល្អប្រពៃណាស់ដែរ។ការរស់នៅដោយសារយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ឡើងវិញ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតមានភាពភ្លឺថ្លានិងមានជោគមានជ័យគាប់ប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសម ឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅផងដែរ។
សម្ព័នស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យ
ដូចគាប់បំណង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ប៉ុន្តែយ៉ាងណាបើធ្វើអ្វីមួយលោកអ្នកមិនត្រូវរំពឹងពេកដែរពីព្រោះថាលទ្ធផលមិនសម្រេចនោះក៏មានចំពោះមុខដែរ។សម្រាប់ថ្ងៃនេះវិញដួងរាសីរបស់លោកអ្នកត្រឹមកម្រិតមធ្យមការប្រកបការងារអ្វីងាយទទួលរងគេវាយប្រហារនិងបរាជ័យ ម្ល៉ោះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានគ្រប់ជ្រុងជ្រោយ។អ្នកអាជីវករការជួញដូររយះពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេគួរចេះអត់ធ្មត់ក្នុងមុខរបរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វដង។
រីឯសេចក្តីស្នេហាប្រុសស្រីកើតមានភាពរកាំរកូសព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះការងារមួយចំនួនលោកអ្នកមិនត្រូវឆាប់ទុកចិត្តគេពេកទេពីព្រោះងាយប្រែប្រួលមកអាក្រក់ណាស់គួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។លោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្ឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ចផង។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងទំនាក់ទំនងគ្នាដូចសព្វមួយដង៕