Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​មាន​ផ្...

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ស្លាប់ ឯ​ប្ដី​របួសស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ បុរស​ម្នាក់​បាន​ជិះ​ឌុប​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​៦​ខែ ធ្វើដំណើរ​មកពី​ខេត្តស្វាយរៀង​ត្រឡប់មក​ភ្នំពេញ​ដើម្បី​ចូលធ្វើ​ការងារ​វិញ ត្រូវបាន រថយន្ត​ហ៊ីយ៉ាន់ដាយ​មក​បុក​ពីក្រោយ​ទាំង​កំរោល បណ្ដាល​កិន​ចំក្បាល​ប្រពន្ធ​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ ឯ​ប្ដី​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​សង្កាត់ បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។​

​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស្រី នី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មាន​ផ្ទៃពោះ​៦​ខែ មុខរប​កម្ម​ការ​នី រោងចក្រ​ព្រៃ​ស មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​។​

​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹងថា​មុនពេល​កើត​គាត់​បាន​ជិះ​ម៉ូតូ​មូ​យ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ C125 ឆ្នាំ​២០១៧ ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1J.9865 បាន​ឌុប​ប្រពន្ធ​ជាទី ស្រលាញ់​ពី​ខេត្តស្វាយរៀង​គោលបំណង​មក​ភ្នំពេញ​ផ្ទះជួល​មួយកន្លែង​ម្ដុំ​ព្រៃ​សរ​ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ​ពី​កើត ទៅ​លិច​លុះ​មកដល់​បាន​ពាក់កណ្ដាល​ផ្លូវ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក លេខ​ព្រះសីហនុ 3A 7295 ធ្វើដំណើរ​ស្របគ្នា​មក​បុក​ពីក្រោយ​ទាំង​កំរោល​ហើយ កិន​ចំក្បាល​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ស្លាប់​ទាំង​ម្ដាយ​និង​កូន​គួរ​ឲ្យ​អ​ណោ​ច​អ​ធ័​ម ចំណែក​ប្ដី រងរបួស ស្រាល​។​ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះទេ​ព្យាយាម​បើក​រត់​ទាំង​ម៉ូតូ​នៅក្រោម​រថយន្ត​អូស​ប្រមាណ​មួយរយ​ម៉ែត្រ​បាន​ទុក​រថយន្ត​ចោល​រត់​ចូល​ព្រៃ​បាត់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular