Home ព័ត៌មានជាតិ សន្តិសុខ ករណី​ពុល​ស្រា...

ករណី​ពុល​ស្រា​នៅក្នុង​ស្រុក​ទឹកផុស​ឃាត់ខ្លួន​អ្នក​បិតស្រា​4​នាក់ និង​បិទ​កន្លែង​ផលិត​ស្រា​3​កន្លែង ដកហូត​ស្រា​មួយចំនួន​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​នៅ​រសៀល​ថ្ងៃទី​29 ខែវិច្ឆិកា ឆ្នាំ​2020 ម្សិលមិញ​នេះ សមត្ថកិច្ច​ចម្រុះ បាន​បិទ​កន្លែង​បិត​ស្រាស​អត់​ច្បាប់​ចំនួន​3​កន្លែង នៅក្នុង​ឃុំ​ខ្លុង​ពពក និង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ដោយ​ឃាត់ខ្លួន​អ្នក​បិតស្រា និង​លក់​ចំនួន 4​នាក់ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ធ្វើការ​សាកសួរ​អំពី​របៀប​បិតស្រា​និង​ការ​លាយ​ស្រា​លក់ និង​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ការពុល​ស្រា​នេះ​។ នេះ ជាការ​បញ្ជាក់​របស់ លោក លឿន លក្ខិណា មន្ត្រី​កាំកុងត្រូល ដែល​បាន​សហការ ចុះ​ប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត ។​

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ បាន​ដុត​កំទេច អង្ករ​មេស្រា ចំនួន​10​ធុង និង​21​ខាប់ ព្រមទាំង​ដកហូត​ស្រាស​ស្រាថ្នាំ​តាម​រោង និង​តាម​តូប​លក់ដូរ​ក្នុង​ឃុំ​ទាំងពីរ​ខាងលើនេះ បាន​ចំនួន​20​កាន​កន្លះ យកមក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដើម្បី​បញ្ជូន​ទៅកាន់​ឡា​បូ​ក្រុងភ្នំពេញ​សំរាប់​ត្រួតពិនិត្យ​។​

​ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្តកំពង់ឆ្នាំង​លោក ឡុង​ស៊ីថា បានបញ្ជាក់​ឲ្យ​ដឹងថា លោក​មិនអាច​បូកសរុប​បាន​ពី​លទ្ធផល​ដែល​ធ្វើបាន​នៅឡើយ​នោះទេ ព្រោះ​កិច្ចប្រតិបត្តិការ​របស់​សមត្ថកិច្ច​ចម្រុះ និង​ត្រូវធ្វើ​បន្តទៀត​នៅក្នុង​ថ្ងៃទី​30​នេះ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular