Home ព័ត៌មានជាតិ សង្គម យុទ្ធនាការ​ «...

យុទ្ធនាការ​ «​ស្អាត​ជា​ទម្លាប់​ថ្មី​»

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​យុទ្ធនាការ​ភ្នំពេញ​ស្អា​តនៃ​គម្រោង​ស្អាត ក្រោម​ទិស​ស្លោក​ថ្មី​ប្រចាំឆ្នាំ «​ស្អាត​ជា​ទម្លាប់​ថ្មី​» នឹងចូលរួម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យ​ប្រតិបត្តិ​នូវ​គោលការណ៍​គ្រឹះ​ស្អាត​ទាំង​៦​ចំណុច ដើម្បី​ចូលរួម​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​បង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យដឹងថា គោលការណ៍​ទាំង​៦​ចំណុច​នេះ នឹងចូលរួម​លើកកម្ពស់​ទម្លាប់​នៃ​ការប្រតិបត្តិ​ក្បួន​អនាម័យ​ស្អាត បរិស្ថាន​ស្អាត និង​ការរស់នៅ​ស្អាត​ជាប្រចាំ​នៅ​គ្រប់​ទីកន្លែង សម្រាប់​មនុស្ស​សម័យថ្មី តាមរយៈ​ការចូលរួម​ជំរុញ​ការកែប្រែ​ទម្លាប់​ក្នុងការ​ទុកដាក់ និង​គ្រប់គ្រង​សម្រាម​ផ្ទាល់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។ «​ភាព​ស្អាត​» ដែលជា​និន្នាការ​សកល និង​ជា​ទម្លាប់​ថ្មី​មួយ​នេះ គឺជា​បេសកកម្ម​ចម្បង នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ចាប់តាំងពី​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។​

​សូម​ចូលរួម​ថែរក្សា​ឱ្យ​ភ្នំពេញ​ស្អាត​ជា​ទម្លាប់​ថ្មី​សំរាម​មិន​ធ្លាក់​ដល់​ដី​ភ្នំពេញ​កាន់តែ​ប្រពៃ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular