ដោយៈតារារិទ្ធ-គូលែន/សៀមរាប:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជាបានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទាំង៣ ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ២០២០ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ ន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងសាងសង់ផ្លូវនេះ បានឱ្យដឹងថាៈផ្លូវទាំង៣៨ខ្សែនេះមានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក និងថវិកា ជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ ការងារ ចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅ គម្រោង សាងសង់ ខ្សែផ្លូវ ទាំង ៣៨ នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថាទីក្រុងសៀមរាបបាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងទំនើ បនិងទេសចរណ៍ដ៏មានសក្តានុព ល ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិ វឌ្ឍ ជាតិជា គោលដៅ ទេសចរ ណ៍វប្បធម៌ប្រវត្តិសាស្ត្រនិងធម្ម ជាតិ ។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថាគម្រោងនេះនឹង ប្រើប្រាស់រយៈពេល១៣ខែដែល គ្រោង នឹងបញ្ចប់ ការសាងសង់ នៅចុង ឆ្នាំ ២០២១ ខាងមុខនេះ។ ផ្លូវទាំង ៣៨ ខ្សែនេះត្រូវបានបែងចែកជា ៤ប្រភេទរួមមាន៖
ប្រភេទទី១៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អត្រូវជួសជុល ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥ ស.ម ឡើងវិញ(Overlay)។
ប្រភេទទី២៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អត្រូវសា ងសង់ថ្មីដោយចាក់ក្រាលបេតុងសរសៃដែកម្រាស់២០ស.ម រួចក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧ ស.ម ពីលើ។
ប្រភេទទី៣៖ ជាផ្លូវដែល មិនស្ថិត នៅតំបន់មានភ្ញៀវទេសចរធ្វើដំ ណើរច្រើននឹងត្រូវ សាង សង់ ថ្មី ដោយចាក់ក្រាលបេតុង សរសៃ ដែកកម្រាស់ ២០ស.ម។
ប្រភេទទី៤៖ ជាផ្លូវវាងក្រុងដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុល អ៊ុត ក្រាល បេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវ មិន ល្អ នឹងត្រូវសាងសង់ ថ្មីដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥ស.ម។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ខ្សែផ្លូវ ទាំង ៣៨ខ្សែ នេះ នឹង មាន រៀបចំ បណ្តាញ លូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធ ការពារ ទឹក ជំនន់ បញ្ចៀស ការជន់លិចទីក្រុង រៀប ខឿនចិញ្ចើម ផ្លូវ និងបង្គោល ភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបាន គិតគូរពី ទិដ្ឋ ភាពផ្សេងៗទៀតមានជាអាទិ៍ដូច ជា៖បណ្តាញ ខ្សែកាប ប្រព័ន្ធ បញ្ជូន អគ្គិសនី ផ្លូវ ថ្មើ ជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរ ណ៍, ប្រព័ន្ធ កាមេរ៉ាសុវត្ថិភាព, សួន ច្បារ និងការដាំដើមឈើលម្អផ្លូវជា ដើម។
គម្រោង សាងសង់ ខ្សែផ្លូវទាំង ៣៨ ខ្សែនឹងត្រូវ អនុវត្តការសាងសង់ដោ យអង្គភាពចំនួន ៨ រួមមាន៖ កង វិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោហ៊ុនសែនសៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់,នាយកដ្ឋានគ្រឿងចក្រ និង ស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងមន្ទីរសាធា រណការនិងដឹកជញ្ជូនខេត្តសៀម រាប។
លោកទេសរដ្ឋមន្ត្រីបានបង្ហាញក្តីរំពឹងថាក្រោយពីបញ្ចប់ការសាង សង់គម្រោងនេះនឹងដើរតួ ជា ហេដ្ឋា រចនាសម្ព័ន្ធ ប្រទាក់ ក្រឡា គ្នា តភ្ជាប់ ទីប្រជុំជន ទៅជាយក្រុងនិងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង បណ្តាញ ខ្សែផ្លូវជាតិនានាសំ ដៅកាត់បន្ថយការកកស្ទះចរាចរ ណ៍ក្នុងទីក្រុងជំរុញ កំណើន ដឹក ជញ្ជូនទាក់ទាញ វិនិយោគិន ធុរជន និងភ្ញៀវទេសចរ ជាតិ -អន្តរជាតិ ដែល ជា ការរួមចំណែក ក្នុងការ ជំ រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់ តែរីកចម្រើននៅក្រោយ វិបត្តិ នៃ ជំងឺកូវីដ-១៩៕