ដោយៈវណ្ណះ/ព្រះសីហុៈ បុគ្គលិក កាស៊ីណូ យីហោថា រលកធំ នៅក្រុងព្រះសីហនុ ប្រមាណ ជា១០០នាក់ ដែលធ្វើកូដកម្មមិនចូលធ្វើការងារ ក្នុងគោលបំណង ទាមទារសុំថៅកែបើកប្រាក់ឈ្នួល មុនថ្ងៃកំណត់ បានចូលធ្វើកាងារ ជាធម្មតាវិញហើយ នៅយប់ថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីពួកគេធ្វើកូដកម្មមិនចូលធ្វើការងារអស់រយះពេល ពេញ១ថ្ងៃ ទី២៩ ខែ វិច្ឆកា ឆ្នាំ២០២០ ។ កាស៊ីណូ នេះស្ថិតនៅក្រុម១៣ ភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលនាំទៅដល់ការតវ៉ានេះ កើតឡើងក្រោយបុគ្គលិកឮដំណឹងថាថៅកែ មានភាគហ៊ុន ក្នុងកាស៊ីណូ សុំដកលុយហ៊ុនចេញវិញ ហើយបុគ្គលិកបានទទួលដំណឹងដូចច្នេះ និងដាក់ការសង្ស័យថៅកែក្ស័យធុន ក៏ប្រមូលផ្តុំគ្នាតវ៉ាសុំបើកលុយប្រាក់ខែមុនថ្ងៃកំណត់។
ក្រោយហេតុការណ៍នេះ ថៅកែកាស៊ីណូ បានចេញមកសម្របសម្រួលជាមួយបុគ្គលិក ហើយសន្យាបើកជូនតាមកាលកំណត់របស់កាសុីណូ (រៀងរាល់ថ្ងៃទី៣០) ក្នុងនោះបុគ្គលិកក៍បានយល់ព្រមតាមការសន្យារបស់ថៅកែ រួចបានឯកភាពគ្នា រំសាយការប្រមូលផ្តុំ ចូលធ្វើការធម្មតាវិញ នៅព្រឹក ថ្ងៃដដែល៕