ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បន្ទាប់ពីការធ្វើតេស្ត ដោយវិទ្យាស្ថានប៉ាស្ទ័រ រកជំងឺកូវីដ-១៩ មក លទ្ធផលបង្ហាញថា អវិជ្ជមាន។ ទោះបីជាយ៉ាងណាក្តី លោករដ្ឋកមន្ត្រីក្រសួងបរិស្ថាន ចាំបាច់ត្រូវធ្វើតេស្ត សំណាក ចំនួនពីរដងទៀត តាមការកំណត់របស់ ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមួយចំនួន បានអញ្ជើញចូលរួម ប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរដ្ឋបាល ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទោះជាការពិនិត្យឃើញ អវិជ្ជមានបែបណាក្តី ប៉ុន្តែលោករដ្ឋមន្ត្រី នៅបន្តរស់នៅ តាមវិធានរបស់ ក្រសួងសុខាភិបាល ដោយធ្វើចត្តាឡីស័ក និងធ្វើតេស្តសំណាក ចំនួនពីរដងទៀត ។ នាឱកាសនេះដែរ លោករដ្ឋមន្ត្រី បានសូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា!៕/V
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន