Home ព័ត៌មានជាតិ សេដ្ឋកិច្ច នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ជា​លើកដំបូង​ថា «​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​»

​ដោយៈ​តារា​រិ​ទ្ធ​-គូលែន/​សៀមរាប​: ក្នុងឱកាស​អញ្ជើញ បើក​ការដ្ឋាន​សាងសង់​និង​កែលំអរ​ផ្លូវ​៣៨​ខ្សែ និង កែលម្អ​ដងស្ទឹង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​ហៅ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគម​ន៍​ជា​លើកដំបូង​ថា​ជា «​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា »​។​ សម្តេច​បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​បែបនេះ​ ទាមទារ​ឲ្យ​យើង​ត្រូវធ្វើ​ប្រតិបត្តិការ​ក្នុង​ល្បឿន​លឿន​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​។​

​សម្តេច​តេ​ជោ​បាន​បន្ត​ឲ្យ​ដឹងថា «​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​» តែ​រយៈពេល ២ ថ្ងៃ​ប៉ុណ្ណេះ​បាន​បង្ក​ឲ្យ​អ្នក​ឆ្លង ១៤​នាក់​ហើយ ហើយ​បើ​កូនស្រី លោក ឆែម សាវុធ នៅ​សៀមរាប ដែល​ត្រូវបាន​ធ្វើតេស្ត​នៅ​សៀម រាប​ថា​មាន​វិជ្ជមាន ត្រូវបាន​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ បញ្ជាក់ថា​វិជ្ជមាន និង មាន​មនុស្ស ១៥​នាក់​ហើយ​ឆ្លង​កូ​វីដ​-១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular