ដោយៈសរិទ្ធ/ភ្នំពេញៈបុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនជាង១គីឡូក្រាមបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ទី២៩ខែវិច្ឆិកាឆ្នាំ២០២០ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។
បុរសរូបនេះឈ្មោះ ថង ប៊ុនមី អាយុ ៤២ឆ្នាំរបរកសិករបានត្រូវនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនកាលពីម៉ោង១០យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនដោយមានការសម្របសម្រួលពីលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងដកហូតបាននូវវត្ថុតាងជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១០៨៦.៧៥ក្រាម៕