Home ព័ត៌មានអន្តរជាតិ ត្រាំ​សន្យា​ប...

ត្រាំ​សន្យា​បន្ត​ជំទាស់​លទ្ធផល​បោះឆ្នោត ខណៈ​បៃ​ដិន​បន្ត​តែងតាំង​មន្ត្រី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វី​ល​មីង​តុ​ន ៖ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចោទសួរ​កាលពី​ថ្ងៃអាទិត្យ​ថា​តើ​តុលាការ​កំពូល​នឹង​បើក​សវនាការ​រឿងក្តី​ចោទប្រកាន់​អំពី​ភាព​មិន​ត្រឹមត្រូវ​នៃ​ការលួចបន្លំ​​សន្លឹក​ឆ្នោត​ឬ​អត់ ខណៈ​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ដិន​បន្ត​តែងតាំង​មន្ត្រី​បន្ថែ​មទៀត​សម្រាប់​តួនាទី​សំខាន់ៗ​នៅក្នុង​រដ្ឋបាល​ថ្មី​របស់​លោក​។​

​ទោះបីជា​លោក​ត្រាំ​សន្យា​បន្ត​ការតស៊ូ​ផ្លូវ​ច្បាប់​ដើម្បី​ទាញ​បញ្ច្រាស់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​ក្តី ក៏​មតិ​យោបល់​របស់​លោក​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ប៉ុស្តិ៍ Fox News​បាន​លើក​​ឡើង​ថា ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ​នឹង​លាលែង​ពី​តំណែង ដោយហេតុ​ថា គូ​ប្រជែង​មកពី​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​នឹង​ផ្លាស់​ទៅ​សេត​វិមាន​នៅ​ថ្ងៃទី ២០ ខែ​មករា​។​

​សូមបញ្ជាក់​ថា ក្រុម​របស់​លោក​ត្រាំ​រង​ការ​វាយ​សំពង​យ៉ាង​ខ្លាំង​មួយ​ទៀត​ជាមួយ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​រួចរាល់​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​តំបន់​ធំ​បំផុត​២​របស់​រដ្ឋ​វី​ស្កុន​សិន​បានបញ្ជាក់​ថា​លោកបៃ​ដិន​​បានឈ្នះ​រដ្ឋ​នេះ​ដោយ​សំឡេង​គាំទ្រ​ជាង ២ ម៉ឺន​។​

​មេធាវី​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​ត្រាំ លោកស្រី ជេន​ណា អេ​លី​ស បាន​និយាយថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ “​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ភាពស្របច្បាប់​នៃ​សន្លឹកឆ្នោត​ដែល​បាន​បោះ​” ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ឬ​ផ្តល់​ភស្តុតាង​ណាមួយ​ទេ​។​

​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកបៃ​ដិនបាន​ឆ្លើយតបថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​បាន​បញ្ជាក់​ជា​ថ្មី​ថា​គាត់​បានឈ្នះ​រដ្ឋ​នេះ​ជាង ២​ម៉ឺន​សំឡេង​ហើយ​បាន​សរសើរ​បុគ្គលិក​បោះ​ឆ្នោត​នៅ​រដ្ឋ​​វី​ស្កុន​សិន​ចំពោះ​ការខិតខំ​របស់​ពួកគេ​។​

​ក្រុម​របស់​គាត់​បាន​ជំរុញ​ទៅមុខ​នូវ​ការតែងតាំង​មន្ត្រី​សំខាន់ៗ ខណៈ​កាសែត Wall Street Journal​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា​លោកបៃ​ដិនបាន​ជ្រើសរើ​សសមា​ជិក​កំពូលៗ​សម្រាប់​ក្រុម​សេដ្ឋ​​កិច្ច​របស់គាត់​។ លោកស្រី នី​រ៉ា តាន់​ដិន ប្រធាន​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាម៉េរិក​នឹង​ត្រូវ​តែងតាំង​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​និង​ថវិកា និង លោកស្រី សេ​ស៊ី​លី​យ៉ា រ៉ោស​សេដ្ឋវិទូ​ផ្នែក​ការងារ​នៅ​​សាកលវិទ្យាល័យ​ព្រីន​តុ​ន នឹង​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​។

​លោកបៃ​ដិ​ន​ក៏បានជ្រើសរើស​បុគ្គ​លិក​យុទ្ធនាការ​និង​ទីប្រឹក្សា​សំខាន់ៗ​ដើម្បី​ដឹកនាំ​ក្រុម​ទំនាក់ទំនង​ជា​ស្ត្រី​សុទ្ធ​ផងដែរ ដោយ​តែងតាំង​អ្នកនាំពាក្យ​យុទ្ធនាការ​លោកស្រី​ខេ​ត បេឌី​ង​ហ្វៀល​ជា​ប្រធាន​ទំនាក់​​ទំនង​នៅ​សេត​វិមាន និង អ្នកនាំពាក្យ​បក្ស​ប្រជាធិបតេយ្យ​ជើង​ចាស់​លោក​ស្រី ជេ​ន ផ្សា​គី ជា​លេខា​(​រដ្ឋមន្ត្រី​) ព័ត៌មាន​៕

ត្រាំ​នៅតែ​បន្ត​ជំទាស់​លទ្ធផល​ឆ្នោត ខណៈ​បៃ​ដិន​បន្តតែងតាំង​មន្ត្រីសំខា​ន់ៗ​សម្រាប់​រដ្ឋបាល​របស់​គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular