Home ព័ត៌មានជាតិ សន្តិសុខ មន្ត្រីនគរបាល...

មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​ម្នាក់ និង​បក្ខពួក ៨​នាក់​ទៀត ត្រូវ​តុលាការ​ឃុំខ្លួន​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​ម្នាក់ និង​បក្ខពួក​៨​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ ករណី​គ្រឿងញៀន បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ។​

​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ស្រះចក រូបនេះ លោក​ស័ក្តិ ៣ ហ៊ីង តុលា ត្រូវបាន​សមត្ថកិច្ច នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាល ពី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​បទល្មើស ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ម្តុំ​ស្តុ​ប​ធនាគារ កាណាឌីយ៉ា មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ និង ១៥​នាទី​យប់ កម្លាំង​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការស្រាវជ្រាវ ឈានដល់​ការបង្ក្រាប ជាក់ស្តែង នៅ​ចំណុច​ម្តុំ​ក្តាន់​ពីរ R6 សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ឈ្មោះ សុង ដេ​ត ភេទ​ប្រុស ដោយបាន​ត្រួតពិនិត្យ ឆែកឆេរ រកឃើញ​ថ្នាំញៀន ចំនួន ២០៩​កញ្ចប់ ។​

​បន្ទាប់ពី​ប្រើ​វិធានការ​ជំនាញ សួររក​ចម្លើយ​រួចមក នៅ​ថ្ងៃទី​២៤ វិច្ឆិកា វេលា​ម៉ោង​១១​ព្រឹក កម្លាំង​សមត្ថកិច្ច បាន​ចុះ​ឆែកឆេរ ត្រួតពិនិត្យ នៅ​តំបន់​សំណង់​មិន​រៀបរយ នៅ​ម្តុំ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បាន​ត្រួតពិនិត្យ ឆែកឆេរ​រកឃើញ ឧបករណ៍ សំរាប់​ប្រើប្រាស់​ថ្នាំញៀន និង អាវុធ​កែច្នៃ មួយចំនួន ហើយ​បាន​ឃាត់ខ្លួន បក្ខពួករ​បស់ជនស​ង្ស័​យ ឈ្មោះ សុង ដេ​ត ចំនួន​៧​នាក់ បន្ថែមទៀត នាំមក​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​បន្ត ។​

​លុះ​មកដល់​ថ្ងៃទី​២៥ វិច្ឆិកា វេលា​ម៉ោង ៧ យប់ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហ៊ីង តុលា អាយុ​៣១​ឆ្នាំ ជា​មន្ត្រីនគរបាល ប៉ុស្តិ៍​ស្រះចក បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​តែម្ដង ៕/V

មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​ម្នាក់ និង​បក្ខពួក ៨​នាក់​ទៀត ត្រូវ​តុលាការ​ឃុំខ្លួន មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​ម្នាក់ និង​បក្ខពួក ៨​នាក់​ទៀត ត្រូវ​តុលាការ​ឃុំខ្លួន មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​ម្នាក់ និង​បក្ខពួក ៨​នាក់​ទៀត ត្រូវ​តុលាការ​ឃុំខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular