Home ព័ត៌មានជាតិ សុខាភិបាល សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ : ដើម្បី​ឈ្នះ​កូ​វីដ​-១៩ ត្រូវ​តាំងខ្លួន​ជា​អ្នកចាញ់​, ខ្លាច​កូ​វីដ មិនមែនរ​តក់ស្លុត​ក​និង​ភ័យ​ស្លន់ស្លោ​នោះទេ​

​ដោយៈ​តារា​រិ​ទ្ធ-គូលែន​/​សៀមរាបៈ ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាង សង់​និង​កែលំអរ​ផ្លូវ​៣៨​ខ្សែ និង កែលម្អ​ដងស្ទឹង​សៀមរាប​នា​ព្រឹក​ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​​​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ដើម្បី​ឈ្នះ​កូ​វីដ​-១៩ ត្រូវ​តាំងខ្លួន​ជា អ្នកចាញ់ តាំងខ្លួន​ជា​អ្នកខ្លាច តែ​មិនមែនជា​ការតក់ស្លុត​ក​និង​ភ័យ​ស្លន់ស្លោ​បាត់​ម្ចាស់ការ​នោះទេ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថាៈ “​នេះ​ជា​បណ្ដាំ​របស់ខ្ញុំ​ដើម្បី​យកឈ្នះ​ទៅលើ​កូ​វីដ​-19 នេះ​”​។ សម្តេច​បន្តថា ដោយសារតែ​យើង​ខ្លាច​ទើប​យើង​ពាក់​ម៉ាស ដោយសារតែ​យើង​ខ្លាច​ទើប​យើង​លាងដៃ​នឹង​អាកុល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular