Home ព័ត៌មានជាតិ នយោបាយ រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល​កំណត់​ជាគោលការណ៍​ផ្តល់​ថវិកា​ពីរម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ដល់​គ្រួសារ​ក្រីក្រ​ដែលជា​ប់​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ​តារា​រិ​ទ្ធ​/​សៀមរាប​:ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​សម្រេច​កំណត់​ជា គោលការណ៍​ឲ្យ​បើក​ផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ជនក្រីក្រ​ដែល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មួយថ្ងៃ ចំនួន​ពីរម៉ឺន​រៀល ។​សម្តេច​តេ​ជោ បានកំណត់​បែបនេះ​នៅក្នុង​ពិធី​បើក​បើក​ការដ្ឋាន​សាងសង់​និង​កែលំអ​ផ្លូវ​៣៨​ខ្សែ និង​កែលម្អ​ដង ស្ទឹង​សៀមរាប​នា​ព្រឹក​ថ្ងៃទី​៣០ ខែ វិច្ឆិកា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ពេលខ្លះ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​គឺជា​អ្នក​ត្រូវ​រកប្រាក់​ដើម្បី​ចិញ្ចឹម​គ្រួសារ ។ ប៉ុន្តែ​ខ្លួន​គាត់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​ឬក៏​នៅ​កន្លែង​ប្រមូលផ្ដុំ​។​ដូច្នេះ​យើង​ត្រូវ​យកចិត្តទុកដាក់​ផ្គត់ផ្គង់​នូវ​ស្បៀងអាហារ​ចំពោះ​ពួកគាត់ ។​
​សម្តេច​បន្តថា​”​ខ្ញុំ​គិតថា​ក្នុង​មួយ​គ្រួសារ​មួយ​ឬ​ពីរម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​វា​មិន​ច្រើន​ទេ​សម្រាប់​ពួកគាត់​តែ​វា​ច្រើន​សម្រាប់​រដ្ឋ​។​តែ​រដ្ឋ​អាច​រ៉ាប់រង​បាន​។​អញ្ចឹង​សូម​ឲ្យ​ក្រសួងសុខាភិបាល​ដែល​កំពុង​គ្រប់គ្រង​នូវ​ថវិកា​ទាំងឡាយ​ដែល​បានមកពី​ការចូលរួម​វិភាគទាន​របស់​មន្ត្រីរាជការ​ក​ង​កម្លាំង​អាវុធ​ដែល​បាន​ចូល​រួមមាន​ប្រមាណ​៤២​ពាន់​លាន​រៀល​ហើយ​បាន​ចូល​ទៅដល់​ធនាគារ​ប្រមាណ​៣៦​ពាន់​លាន​រៀល​បែងចែក​ទៅដល់​ខេត្ត​គោលដៅ​មួយចំនួន​ក្នុង​មួយ​ខេត្ត​អាច​៥០​លាន​រៀល​ដើម្បី​ឲ្យ​ខេត្ត​អាច​ប្រើប្រាស់​ថវិកា​នោះ​សម្រាប់​ឲ្យ​ទៅ​មូលដ្ឋាន​ចែក​ជូនទៅ​ចំពោះ​គ្រួសារ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​លី​ស័ក​។​ចំពោះ​អ្នក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​យើង​ត្រូវ​ចិញ្ចឹម​បាយទឹក​ឱ្យ​ពួកគាត់​ផ្តល់​មុង​ភួយ​កន្ទេល​ខ្នើយ​ឲ្យ​ពួកគាត់​” ។
​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ថា​នេះ​ជាការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ហើយ​ធ្វើបែបនេះ​ក៏​ដើម្បី​ឲ្យ​អាជ្ញា ធរ​ខេត្ត​អនុវត្តបាន​បទបញ្ជា​ពេញលេញ​របស់​នាយករដ្ឋមន្ត្រី ។ សម្តេច​បញ្ជាក់ថា​”​ខ្ញុំ​សូម​កំណត់​ជាគោលការណ៍​តែ ម្ដង​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ពីរម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ” ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular