Home ព័ត៌មានជាតិ សន្តិសុខ ២១៣​ថ្ងៃ ឃាតក...

២១៣​ថ្ងៃ ឃាតករ​តាមផ្លូវ​សម្លាប់​មនុស្ស​៨៨៣​នាក់ និង​របួស​២.៦៥៤​នាក់

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៧៤៨​លើក ស្លាប់​មនុស្ស​ចំនួន ៨៨៣​នាក់ របួស​ចំនួន ២.៦៥៤​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៦០០​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង​ចំនួន​៧​លើក ស្លាប់​៥​នាក់ របួស​៥​នាក់ ក្នុងនោះ​របួសធ្ងន់​៣​នាក់ និង​ស្រាល​២​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នក​នាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២២៧.២៦១​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៦៧.៨៩៤​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៩.៣៦៧​គ្រឿង​។
​ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular