Home ព័ត៌មានអន្តរជាតិ ជម្លៀស​មនុស្ស...

ជម្លៀស​មនុស្ស​រាប់ពាន់​នាក់​នៅ​ពេល​ភ្នំភ្លើង​មួយ​ផ្ទុះ​នៅ​ឥណ្ឌូនេស៊ី​(វីដេអូ)

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​ភ្នំភ្លើង​មួយ​បាន​ផ្ទុះ​ចេញ​ជា​កំសួល​ផេះ​ចូល​ក្នុង​អាកាស​កំពស់​៤.០០០​ម៉ែត្រ​កាលពី​ថ្ងៃអាទិត្យ ជាហេតុ​នាំ​អោយ​មាន​ការ​ជម្លៀស​មនុស្ស​រាប់ពាន់​នាក់​នៅ​ឥណ្ឌូនេស៊ី​ខាងកើត​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ បាន​និយាយថា​មនុស្ស​ជិត​២.៨០០​នាក់​មកពី​ភូមិ​ប្រមាណ​២៨ ត្រូវបាន​ជម្លៀសចេញ​ឆ្ងាយ​ពី​ភ្នំ អ៊ី​លី ឡេ​វ៉ូតូ​ឡុក នៅលើ​កោះ ឡេម​បា​តា នៃ​ខេត្ត ណូសា​​តេង​ហ្កា​រ៉ា​ខាងកើត​។​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការស្លាប់​ឬ​រងរបួស​មនុស្ស​បណ្តា​ល​មកពី​ការផ្ទុះ​នេះ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​គមនាគមន៍​បាន​ព្រមាន​អំពី​ការហោះហើរ​របស់​យន្តហោះ​នៅ​តំបន់​នេះ ហើយ​អាកាសយានដ្ឋាន​នៅ​តំបន់​នេះ​មួយ​ត្រូវ​បាន​បិទ​ក្រោយ​ការផ្ទុះ​ភ្នំភ្លើង​នៅពេល​ផេះ​កំពុង​ធ្លាក់ចុះ​​មក​គ្រប​តំបន់​ជុំវិញ​ភ្នំ​។​

​ភ្នំភ្លើង អ៊ី​លី ឡេ​វ៉ូតូ​ឡុក ជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​៣​ដែល​កំពុង​ផ្ទុះ នៅ​ឥណ្ឌូនេស៊ី រួមមាន ភ្នំ មេ​រ៉ា​ពី លើ​កោះ​ជ្វា និង​ភ្នំ​ស៊ីណា​ប៊ុង លើ​កោះ​ស៊ូ​ម៉ា​ត្រា​។​ពួក​វា​ស្ថិត​ចំណោម​ភ្នំភ្លើង​សកម្ម​(​រស់​)​ជាង​១២០​នៅ​ឥណ្ឌូនេស៊ី ៕

​ក្រោយ​ភ្នំភ្លើង​ផ្ទុះ​បាញ់​ផេះ​ចូលក្នុង​អាកាស ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​បាន​ណែនាំ​អ្នកភូមិ​និង​អ្នក​ឡើង​ភ្នំ​អោយនៅ​ឆ្ងាយ​ពី​ភ្នំ​នេះ​៤​គីឡូម៉ែត្រ​និង​ប្រយ័ត្ន​ភក់​ភ្នំភ្លើង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular