Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ ...

យុវជន​ម្នាក់ ដែល​ប្រកាសថា «​នឹង​កម្ទេច​ប្រទេស​កម្ពុជា តាម Tik Tok» ត្រូវ​ឃុំខ្លួន ដាក់ពន្ធនាគារ​

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ យុវជន​ម្នាក់ ដែល​ប្រកាសថា «​នឹង​កម្ទេច​ប្រទេស​កម្ពុជា តាម Tik Tok» បង្ក​ការភ្ញាក់ផ្អើល ពេញ​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវបាន​លោក រ័ត្ន ស៊ីថា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តបាត់ដំបង សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​យុវជន​រូបនេះ ឈ្មោះ ចាន់ ទេវ​: អាយុ​២០​ឆ្នាំ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច នគរបាល​ខេត្តបាត់ដំបង ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​បញ្ជូនទៅ​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​ចាត់ការ តាមច្បាប់​រូ​ច​ហើយ​។​

​សាលាដំបូង​ខេត្តបាត់ដំបង បានសម្រេច​ចេញ​ដីកា លេខ ១១០១ ត​.​ព្រ បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មោះ ចាន់ ទេវ​: នេះ នៅ​មណ្ឌល​ឃុំខ្លួន ខេត្តបាត់ដំបង ដោយ​ចោទប្រកាន់ ពីបទ​ញុះញង់​ឲ្យ​មាន ការរើសអើង ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​អូរ​តា​តាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា យុវជន​រូបនេះ ត្រូវបាន​ប្រជាពលរដ្ឋ រិះគន់​យ៉ាង​ខ្លាំងក្លា ចំពោះ​ការ​ថ្លែង ដោយ​អគតិ​បែបនេះ ទើប​ឈានដល់ សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ចាត់ការ តាមច្បាប់​បែបនេះ​៕/V

យុវជន​ម្នាក់ ដែល​ប្រកាសថា «​នឹង​កម្ទេច​ប្រទេស​កម្ពុជា តាម Tik Tok» ត្រូវ​ឃុំខ្លួន ដាក់ពន្ធនាគារ​យុវជន​ម្នាក់ ដែល​ប្រកាសថា «​នឹង​កម្ទេច​ប្រទេស​កម្ពុជា តាម Tik Tok» ត្រូវ​ឃុំខ្លួន ដាក់ពន្ធនាគារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular