Home ព័ត៌មានជាតិ សុខាភិបាល បញ្ជូន​សំណាក​...

បញ្ជូន​សំណាក​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧៨ នាក់ ក្នុង​ខេត្តស្ទឹងត្រែង ទៅពិនិត្យ​នៅ​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ​

ដោយៈ​ស​រិ​ទ្ធ / ស្ទឹងត្រែងៈ អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧៧ នាក់ ក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​បញ្ជូន​សំណាក ទៅពិនិត្យ​នៅ​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ​។ ដោយឡែក នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ មន្ទីរ​សុខាភិបាល នឹង​យក​សំណាក​ម្នាក់ បន្ថែមទៀត ជា​អ្នកបើកបរ​រថយន្ត របស់លោក​តំណាងរាស្ត្រ ទៅពិនិត្យ ផងដែរ (​សរុប ៧៨ នាក់​)​។​

​លោក​វេជ្ជបណ្ឌិត ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ប្រឆាំងនឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថាៈ សំណាក​ទាំង ៧៨ នាក់​នេះ បាន​យក​ចេញពី ៣ ទីតាំង​ផ្សេងគ្នា ក្នុងនោះ មាន ១ ទីតាំង​នៅផ្ទះ​លោក ឡូយ សុផាត តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង ចំនួន ៤២ នាក់ យក​ចេញពីផ្ទះ​លោក ម៉ុម សារឿន អភិបាលខេត្ត ចំនួន ៣៣ នាក់ និង​ទីតាំង​បន្ទាប់​ទៀត មាន ៣ នាក់ ចេញពី​មន្ទីរ​សុខាភិបាល​។​

​សូមជម្រាបថា បន្ទាប់ពី​មាន​ករណី​ផ្ទុះ រលក​ជំងឺ​កូ​វីដ​-១៩ សាជាថ្មី​ឡើងវិញ រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានចេញ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ ទាំងអស់​ក្នុង​ខេត្ត សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវគោរព​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ជៀសវាង និង​បង្ការ​កុំ​ឲ្យ​ឆ្លង រីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ នេះ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular