Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ី រា...

ឥណ្ឌូនេស៊ី រាយការណ៍​ការឆ្លង​វីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​

​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស​ការតា​៖​ឥណ្ឌូនេស៊ី បាន​រាយការណ៍​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​កាល​ពី​ថ្ងៃអាទិត្យ បន្ទាប់ពី​មនុស្ស​៦.២៦៧​នាក់​បាន​ឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវី​ដ​១៩​នេះ​នៅ​២៤​ម៉ោង​កន្លងទៅ​។​តួលេខ​ចុងក្រោយ​នេះ ធ្វើអោយ​ឥណ្ឌូនេស៊ី មាន​អ្នក​ឆ្លង​វីរុស​នេះ​កើន​ដល់ ៥៣៤.២៦៦​នាក់ ។​

​វា​ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​ទី​៣​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមក សំរាប់​ប្រជាជាតិ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​របាយការណ៍​ក៏បាន​និយាយថា អ្នក​ជំ​ង​កូវី​ដ​១៩​ចំនួន​១៦៩​នាក់​បាន​ស្លាប់ ដែល​នាំ​អោយ​ជនរងគ្រោះ​ដល់​ជីវិត​ពី​ជំងឺ​ផ្លូវដង្ហើម​នេះ​ឡើងដល់​១៦.៨១៥​នាក់​។​និយាយ​ទៅ ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​និង​ស្លាប់​​ដោយកូវី​ដ​១៩ ខ្ពស់​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​៕

​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩ ខ្ពស់​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular