ដោយៈសរិទ្ធ/កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់បន្ទាប់់ពីរថយន្ដដឹកទឹកកក និងរថយន្ដធុនធំដឹកទំនិញប្រភេទសណ្ដោង បានបើកបុកគ្នាកាលពីម៉ោងជាង៥ព្រឹកថៃ្ងទី៣០ ខែវិច្ឆិកានៅតាមផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ក្នុងភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តពាក់ផ្លាកលេខ ភ្នំពេញ3C-7387 អ្នកបើកបរដោយឈ្មោះម៉ូយ លីដែន អាយុ១៨ឆ្នាំរស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន បានស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តសណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ3D -5043 អ្នកបើកបរបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
រថយន្តទាំងពី២គ្រឿងត្រូវបាននគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺយកមករក្សាទុកដើម្បីដោះស្រាយ៕សរន
រថយន្ដនិងរថយន្ដបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់
រថយន្ដនិងរថយន្ដបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់
រថយន្ដនិងរថយន្ដបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់