ដោយៈ តាកែវ / តាកែវៈ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តតាកែវ សម្រុកទិញពន្ធផ្លូវយានយន្ត យ៉ាងច្រើនកុះករ នៅសាខាពន្ធដារខេត្ត ខណៈដែលថ្ងៃស្អែក ទី១ ខែធ្នូ ខាងមុខនេះ ជាថ្ងៃដែលត្រូវចាប់ផាកពិន័យ ។ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅសាខាពន្ធដារខេត្តតាកែវ មន្ត្រីជាច្រើន កំពុងមមាញឹកលក់ ក្រដាសបង់ពន្ធផ្លូវ លើយានយន្ត ឱ្យទៅបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រុកចូលមក បង់ពន្ធផ្លូវ លើយានយន្ត របស់ខ្លួន មុនកាលកំណត់ ជៀសវាងមានការផាកពិន័យ ។
បុរសជាម្ចាស់យានយន្តម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយថាៈ លោកបានមកពីព្រឹកបន្តិច ដើម្បីបានបង់ពន្ធផ្លូវ ចំពោះរថយន្តរបស់គាត់ ។ លោក បានបន្តថាៈ ការបង់ពន្ធផ្លូវ នៅថ្ងៃនេះ គឺមានមនុស្ស សម្រុកចូលមកទិញច្រើន តែដោយសាររថយន្តរបស់លោក មានកាតសម្កាល់លើការបង់ពន្ធផ្លូវ ដែលចុះក្នុងប្រព័ន្ធរួច ទើបធ្វើឱ្យគាត់ បង់ពន្ធផ្លូវបានលឿន ជាងអ្នកដែលមិនទាន់ មានកាតសម្គាល់បង់ពន្ធ លើរថយន្តរបស់ខ្លួន ព្រោះនៅបំពេញឯកសារ និងបញ្ជាក់ជាច្រើនលើក ច្រើនសារ ទើបអាចបង់ពន្ធផ្លូវនេះបាន ។
សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ មកបង់ពន្ធផ្លូវ នៅសាខាពន្ធដារ ខេត្តតាកែវ គឺមានការគោរព ទៅតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដោយតម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃ ជាមួយអាល់កុល ឬជែល និងសាប៊ូ ។
ដោយឡែក លោក ងួន សុវណ្ណ ប្រធានសាខាពន្ធដារ ខេត្តតាកែវ មិនអាចផ្តល់បទសំភាសន៍ បានទេ ចំពោះអត្រាភាគរយ នៃចំនួនប្រជាពលរដ្ឋ ចូលមកបំពេញកាតព្វកិច្ច បង់ពន្ធផ្លូវលើរថយន្ត មានចំនួនកើនឡើង ឬថយចុះនោះទេ បើធៀបនឹងឆ្នាំ ២០១៩ ៕/V
ពលរដ្ឋខេត្តតាកែវ សម្រុកចូលមកបង់ពន្ធផ្លូវ លើយានយន្ត មុនការផាកពិន័យ ថ្ងៃស្អែកនេះ
ពលរដ្ឋខេត្តតាកែវ សម្រុកចូលមកបង់ពន្ធផ្លូវ លើយានយន្ត មុនការផាកពិន័យ ថ្ងៃស្អែកនេះ
ពលរដ្ឋខេត្តតាកែវ សម្រុកចូលមកបង់ពន្ធផ្លូវ លើយានយន្ត មុនការផាកពិន័យ ថ្ងៃស្អែកនេះ
ពលរដ្ឋខេត្តតាកែវ សម្រុកចូលមកបង់ពន្ធផ្លូវ លើយានយន្ត មុនការផាកពិន័យ ថ្ងៃស្អែកនេះ