Home ព័ត៌មានជាតិ សុខាភិបាល ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​៖ សំណាក ១.០៨៤ នាក់ ទៀត ចេញ​លទ្ធផល នៅថ្ងៃនេះ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ តាម​របាយការណ៍​រប​ស់ ក្រសួងសុខាភិបាល បានបញ្ជាក់​ថាៈ មាន​សំណាក ៣.៣៣២ ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា​។ គិត​ត្រឹម​ម៉ោង ០១​និង ៣០​នាទី ទៀបភ្លឺ ថ្ងៃទី​៣០ វិច្ឆិកា ២០២០ នេះ បានធ្វើ​ការវិភាគ ២ .២៤៨ សំណាក ជា​លទ្ធផល ១៤ នាក់ វិជ្ជមាន និង ២.២៣៤ នាក់​ទៀត អវិជ្ជមាន​។ ដោយឡែក សំណាក នៅសល់ ១.០៨៤ ទៀត លទ្ធផល អាច​ដឹង​នៅថ្ងៃនេះ​។​

​ក្នុង​វិធានការ​បន្ទាន់ ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ពលរ​ដ្ឋ និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ ២៨ វិច្ឆិកា សូម​មក​ធ្វើតេស្ត នៅ​ទីតាំង ដែល​បានរៀបចំ ដើម្បី​សុវត្ថិភាព​ខ្លួនឯង គ្រួសារ សហគមន៍ មិន​ឲ្យ​មានការ​ចម្លង​គ្នា ទ្រង់ទ្រាយ​ធំ​។​

​ក្រសួង បាន​រៀ​បំ​កន្លែង​ធ្វើតេស្ត មានៈ បរិវេណ​ផ្សារ​អ៊ី​អន ១ បរិវេណ​ក្រសួងមហាផ្ទៃ បរិវេណ​មន្ទីរពេទ្យ​ខ្មែរ សូ​វៀត និង​នៅ​ពន្ធនាគារ​ព្រៃ​ស ៕/V

ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​៖ សំណាក ១.០៨៤ នាក់ ទៀត ចេញ​លទ្ធផល នៅថ្ងៃនេះ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular