រដ្ឋមន្ត្រី​យុត្តិធម៌ នឹង​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ២២៨​នាក់ ស្នើសុំ​ប​ន្ធូរបន្ថយទោស លើកលែងទោស ក្នុង​ពិធីបុណ្យ​ពិសាខបូជា

1232
ចែករម្លែក
ទណ្ឌិតនៅកម្ពុជា(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​/ ភ្នំពេញៈ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ចំនួន​២២៨​នាក់​ស្នើសុំ​ប​ន្ធូររ​បន្ថយទោស​និង​លើកលែងទោស​ដើម្បី​ពិនិត្យ​សំណើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ក្នុងឱកាស​បុណ្យពិសាខបូជា​។​បុណ្យ​សាសនា​ដ៏​ធំ​មួយ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩​ខែមេសា​ខាងមុខ​។

លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា​ខាងមុខ នា​ទីស្តីការ​ក្រសួងយុត្តិធម៌​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស​និង​លើកលែងទោស​ដើម្បី​ពិនិត្យ​សំណើសុំ​ប​ន្ធូរ​បន្ថយទោស​និង​លើក​លែងទោស​ក្នុងឱកាស​បុណ្យពិសាខបូជា​ដែល​ទទួលបាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត​(​ពន្ធនាគារ​ចំនួន​១៨) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ២២៨​នាក់ (​ស្ត្រី​១៨​នាក់​)​។​

សូមជម្រាបថា នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ កន្លងទៅនេះ គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៥០​នាក់ (​ស្ត្រី ៦​នាក់​) ។ ក្នុងនោះ ប​ន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ចំនួន ៤២​នាក់​(​ស្ត្រី ៥​នាក់​) និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន ៨​នាក់​(​ស្ត្រី​ម្នាក់​)​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម