Home ព័ត៌មានជាតិ សុខាភិបាល អ្នករងគ្រោះ​ព...

អ្នករងគ្រោះ​ពុល​ស្រា ត្រូវបាន​វិល​ទៅ​លំនៅឋាន​វិញ ជា​បណ្តើរៗ​ហើយ នៅពេល​អ្នកស្លាប់ បាន​កើន​ឡើងដល់​ទៅ ៧ នាក់​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ មកដល់​វេលា​ម៉ោង ១០​និង​២៤ នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ការវិវត្ត​របស់​អ្នកជំងឺ ដែល​បាន​សង្ស័យថា ពុល​ស្រាស​. ស្រាថ្នាំ​. ដែល​បាន​បញ្ជូន​ពី​ស្រុក​ទឹកផុស មកកាន់​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅពេលនេះ បាន​ត្រូវបាន​អនុញ្ញាត​អោយទៅ​លំនៅដ្ឋាន​វិញ មាន​ចំនួន ៩០ នាក់​ហើយ នៅសល់ ២០ នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ ក្រោម​ការព្យាបាល ពី​ក្រុមគ្រូពេទ្យ​ខេត្ត នៅថ្ងៃនេះ នៅពេល​អ្នកស្លាប់ បាន​កើន​ឡើងដល់​ទៅ ៧ នាក់​។

​លោក ហុង គឹម​ចេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន បច្ចេកទេស នៃ​ក្រសួងសុខាភិបាល បានបញ្ជាក់​ថាៈ អ្នក​ដែល​សង្ស័យថា ពុល​ស្រា ស ៣៥ នាក់ បន្ថែមទៀត ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ក្នុងនោះ មាន​អាកា​រៈ​ធ្ងន់​ចំនួន ៣ នាក់ ក៍​នឹង​ត្រៀម​ញ្ជូ​ន​ទៅ​សង្គ្រោះ នៅ​ភ្នំពេញ​ផងដែរ ។

​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បានអោយដឹង តាម​ទូរស័ព្ទ នៅវេលា​ម៉ោង ១០​និង​៣៤ នាទី ថ្ងៃទី​៣០ វិច្ឆិកា​នេះ​ថាៈ អ្នករងគ្រោះ​ដោយសារ​ករណី​ពុល​ស្រាស ស្រាថ្នាំ ត្រូវបាន​ដឹក​មក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​នោះ ឥឡូវ​មាន​អា​ការៈធូរស្រាល និង​បានអោយ​វិលត្រឡប់​ទៅផ្ទះ ចំនួន ៩០ នាក់ នៅសល់តែ ២០ នាក់​ទេ ដែលមាន​អាកា​រៈ​ធ្ងន់ ហើយ​កំពុង​ស្ថិតក្រោម​ការព្យាបាល យ៉ាង​យកចិត្តទុកដាក់ ពី​ក្រុមគ្រូពេទ្យ​ខេត្ត ក្រោម​ការត្រួតពិនិត្យ ពី​ក្រសួងសុខាភិបាល ផងដែរ នៅពេលដែល​អ្នកស្លាប់ ក្នុងករណីនេះ មានការ​កើនឡើង រហូតដល់​ទៅ​ចំនួន ៧ នាក់​ចុងក្រោយ នៅ​ព្រឹក​នេះ ដោយ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ទៅធ្វើ​បុណ្យ អ្នក​ដែល​ពុល​ទឹក​អណ្តូង ស្លាប់​នោះទេ ។​

​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​អោយដឹងទៀតថាៈ អ្នកស្លាប់​ចុងក្រោយ នៅ​ព្រឹក​នេះ នៅក្នុង​ភូមិ​ភ្នំ​តា​សាំ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ពួកគាត់​បាននាំគ្នា​ទៅ​ផឹកស្រា នៅក្នុង​ចំការ ឆ្ងាយ​ពី​ភូមិ ដើម្បី​ជៀសវៀង ពី​សមត្ថកិច្ច និង​អាជ្ញាធ​មូលដ្ឋាន ដែល​កំពុង​ចុះ​រឹតបន្តឹង ទប់ស្កាត់​អ្នកលក់​ស្រា អ្នក​ផលិត និង​អ្នក​ដែល​ផឹកស្រា ស ស្រាថ្នាំ​។​

​នៅក្នុង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ , ២៩ និង ៣០ នេះ សមត្ថកិច្ច​ចម្រុះ នៅតែ​បន្ត​ចុះ​សហការ ជាមួយ​អាជ្ញាធរ​មួលដ្ឋាន ដែល​ដឹកនាំ​ដោយ​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ចុះ​ស្រាវជ្រាវ​បិទ ទីតាំង​លក់​ស្រា ស និង​ស្រាថ្នាំ រួម​នឹង​កន្លែង​ផលិត​ស្រា ស ចំនួន ៣ កន្លែង និង​បាន​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី ៤ នាក់ នាំយកមក​សាកសួរ នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត មានៈ ១.​ឈ្មោះ ឈិន ឈី​ម ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅក្នុង​ភូមិ​តា​កាប ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស , ២.​ឈ្មោះ ពៅ ចាន់​ធី ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅក្នុង​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស , ៣.​ឈ្មោះ ញឹម គឹម​សិទ្ធ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់នៅក្នុង​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងនោះ​ស្ត្រី​ទី​៤ មិនត្រូវ​បាន​គេ​ឲ្យ​ស្គាល់ឈ្មោះ នៅឡើយ​នោះទេ​។ ពេលនេះ សមត្ថកិច្ច នៅតែ​បន្ត​ចុះ​ស្រាវជ្រាវ បិទ​ទីតាំង​ផលិត​លក់​ចែកចាយ ស្រា ស ស្រាថ្នាំ ដែល​ធ្វើ​ឲ្យ​មនុស្ស​រងគ្រោះ ជាច្រើន​នាក់ ដែល​កំពុង​ទទួល​ការព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និង ៧ នាក់​ទៀត បាន​ស្លាប់ ៕/V​

អ្នករងគ្រោះ​ពុល​ស្រា ត្រូវបាន​វិល​ទៅ​លំនៅឋាន​វិញ ជា​បណ្តើរៗ​ហើយ

អ្នករងគ្រោះ​ពុល​ស្រា ត្រូវបាន​វិល​ទៅ​លំនៅឋាន​វិញ ជា​បណ្តើរៗ​ហើយ អ្នករងគ្រោះ​ពុល​ស្រា ត្រូវបាន​វិល​ទៅ​លំនៅឋាន​វិញ ជា​បណ្តើរៗ​ហើយ អ្នករងគ្រោះ​ពុល​ស្រា ត្រូវបាន​វិល​ទៅ​លំនៅឋាន​វិញ ជា​បណ្តើរៗ​ហើយ អ្នករងគ្រោះ​ពុល​ស្រា ត្រូវបាន​វិល​ទៅ​លំនៅឋាន​វិញ ជា​បណ្តើរៗ​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular