Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​”​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​”​ត្រូវ​គិតថា​ខ្លួនឯង​មាន​មេរោគ​កូ​វីដ​ប្រសើរ​ជាង​គិតថា​គ្មាន​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​និង​ប្រយោល​ទៅធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ទាំងអស់គ្នា​ឲ្យ​គិតថា​ខ្លួនឯង​មាន​ប្រសើរ​ជាង​គិតថា​ខ្លូន​ឯង​មិនមាន ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣០​ខែវិច្ឆិកា​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធីបើកការដ្ឋាន​សាង​សង់​ផ្លូវ​៣៨​ខ្សែ​និង​កែលម្អ​ដង ស្ទឹង​សៀមរាប​នៅ​ខេត្តសៀមរាប ។​

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​”​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​”​ត្រូវ​គិតថា​ខ្លួនឯង​មាន​មេរោគ​កូ​វីដ​ប្រសើរ​ជាង​គិតថា​គ្មាន​(រូបថតវិរៈមុនី)

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា “​ត្រូវយក​នូវ​ទ្រឹស្ដី​គិតថា​ការ​មាន​ប្រសើរ​ជាង​គិតថា​វា​មិនមាន​”​។
​ត្រូវ​​គិតថា​ខ្លួន​អញ​មាន​ប្រសើរ​ជាង​គិតថា​ខ្លួន​អញ​ប្រហែលជា​មិនមាន​ការឆ្លង​នោះទេ​។ ការធ្វើ​បែបនេះ​វា​នឹងមាន​សុវត្ថិ ភាព​ចំពោះ​ខ្លួន​ផង​ហើយ​ធានា​សុវត្ថិភាព​ចំពោះ​ក្រុមគ្រួសារ​និង​អ្នកដទៃ​ដែល​មក​ប៉ះពាល់​ជាមួយ​យើង​ផង ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដោយ​ទទូច​គឺ​ត្រូវ​ចាត់ទុកថា​យើង​អាចមាន​ប្រសើរ​ជាង​ចាត់ទុកថា​ប្រហែលជា​គ្មាន​។​
​សម្តេច​តេ​ជោ​បន្តថា​រយៈពេល​១៤​ថ្ងៃ​បើ​យើង​មិន​បានដឹង​ដោយ​មិនបាន​ធ្វើតេស្ត​ហើយ​យើង​ទុក​ឲ្យ​មាន​ជំងឺ​ចម្លង​ទៅដល់​អ្នកដទៃ​ទៀតផង ព្រោះ​ជំងឺ​នេះ​មិន​ច្បាស់​ទេ​សូម្បីតែ​តំណាងរាស្ត្រ​របស់​យើង​ម្នាក់​ដែល​ជាប់​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ដែល​ព្យា បាល​ជា​នៅ​មន្ទីរពេទ្យ​ឥឡូវនេះ​បានចាប់ផ្ដើម​រើ​ឡើងវិញ​យក​គាត់​ទៅ​ចូល​មន្ទី​ពេទ្យ​ឡើងវិញ​ហើ យ ។ ចំណុច​នេះហើយ​ជា​ចំ​ណុ ច​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន ។​
​សម្តេច​តេ​ជោ​បានចាត់ទុក​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ជា​ករណី​បាត់ដាន​។​សម្តេច​បានធ្វើ​ការពន្យល់​ថា​” ខ្ញុំ​ហៅថា​ជា​ករណី​បាត់ដាន​ព្រោះ​ឥឡូវ​យើង​អត់​ដឹងថា​ក្រុមគ្រួសារ​របស់​ឯកឧត្តម​ឆែម​សាវុធ​ឆ្លង​ពី​អ្នកណា​ទេ រក​អត់​ទាន់​ឃើ ញ​ក្បាល​កន្ទុយ​នៅ​កន្លែង​ណា​នោះ​ហើយ​ជាការ​លំបាក​ដែល​យើង​ចាត់ទុកថា​វា​ជា​មហន្តរាយ​មួយ​សម្រាប់​ប្រទេស​របស់​យើង​បើ​យើង​ទប់ស្កាត់​មិនទាន់​ពេលវេលា​” ។​

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​”​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​”​ត្រូវ​គិតថា​ខ្លួនឯង​មាន​មេរោគ​កូ​វីដ​ប្រសើរ​ជាង​គិតថា​គ្មាន​(រូបថតវិរៈមុនី)

​សម្តេច​តេ​ជោ​បន្តថា​” ឥឡូវនេះ​យើង​អាច​និយាយបានថា យើង​គ្រប់គ្រង​បាន​ឬ​មិនបាន​ស្ថិតនៅក្នុង​រយៈពេល​១៥ ថ្ងៃ​ខាងមុខ ហើយ​១៥ ថ្ងៃ​ខាងមុខ​វា​ចំណុះ​ទាំងស្រុង​ទៅលើ​ការខិតខំ​របស់​យើង​ទាំង​រដ្ឋ​និង​ប្រជាជន​អញ្ចឹង​ខ្ញុំ​សុំ​អំពាវនាវ ១៥ ថ្ងៃ​ខាងមុខ​ពី​ពេលនេះ​ទៅជា​ដំណាក់កាល​សា កល្ប​ង​ដ៏​ធំ​បំផុត​របស់​កម្ពុជា ។ ឆ្លង​រួច​ឬ​មិន​រួច​គឺ​នៅពេល​ហ្នឹង ឯង​។ បើ​ប្រឹង​តែ​រដ្ឋ​ប្រជាពលរដ្ឋ​មិន​ប្រឹង​ទេ មិន​ចូលរួម​ទេ មិន​ជោគជ័យ​ទេ​”​។​

​ប៉ុន្តែ​សម្តេច​តេ​ជោ​មានជំនឿថា​ប្រជាជន​កម្ពុជា នឹង​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើតេស្ត និង ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល ១៤ ថ្ងៃ ។ សម្តេច​ក៏បាន​អំពាវនាវ​បន្ថែម​គ្រប់​ខេត្ត​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដោយសារ​ខេត្ត​មួយចំនួន​ហាក់ដូចជា​មិន សូវ​យកចិត្ត ទុកដាក់​លើ​ការធ្វើ​តេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

​សម្តេច​បាន​លើកឡើងថា​ខេត្ត​ខ្លះ​ដូចជា​ខ្ញុំ​ពិនិត្យឃើញ​ការធ្វើ តេស្ត​បាន​ចំនួន​តិច​ប្រហែលជា មកពី​ខេត្ត​មិនបាន​រៀបចំ​ទីក​ន្លែ ង​សម្រាប់​ការធ្វើ​តេស្ត​នេះ ៕​សរន​

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​”​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​”​ត្រូវ​គិតថា​ខ្លួនឯង​មាន​មេរោគ​កូ​វីដ​ប្រសើរ​ជាង​គិតថា​គ្មាន​(រូបថតវិរៈមុនី)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular