ស៊ុប​នុយ

+ គ្រឿងផ្សំ​
– នុយ ១​ចានចង្កឹះ​
– សាច់​ទ្រូង​មាន់ ២​ខាំ​
– ដំឡូងបារាំង​១​មើម​
– ការ៉ុត​១​មើម​
– ខ្ទឹមបារាំង​១​មើម​
– ម្សៅ​ស៊ុប ៣​ស្លាបព្រា​កាហ្វេ​
– ម្រេចខ្មៅ​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​
– ស្លឹក​ជី​វ៉ាន់ស៊ុយ និង​ឬ​ស​

+ វិធី​ធ្វើ​
– ដំឡូងបារាំង និង​ការ៉ុត​កាត់​ជា​ដុំៗ ខ្ទឹមបារាំង​ពុះ​ជា​បួន​រួច​ហាន់​ជា​ពីរៗ ទ្រូង​មាន់​ហាន់​ជា​ដុំ​តូចៗល្មម​
– ដំបូង​ដាក់​ដាំទឹក​ឲ្យ​ពុះ​រួច​ដាក់​ឬ​សជី​វ៉ាន់ស៊ុយ និង​ម្សៅ​ស៊ុប ពេល​ទឹក​ពុះ​ដាក់​ដំឡូងបារាំង ការ៉ុត និង​ខ្ទឹមបារាំង​ចូល​បាន​ប្រហែល​៤​នាទី សឹម​ដាក់​សាច់មាន់​ចូល​ទុក​ឲ្យ​ឆ្អិន បន្ទាប់មក​ដាក់នុយ​ចូល​ឲ្យ​ឆ្អិន​សឹម​ដាក់​ម្រេច និង​ស្លឹក​ជី​វ៉ាន់ស៊ុយ​តាម​ក្រោយ​រួច​ជាការ​ស្រេច ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular