ដោយ: តារារិទ្ធ / សៀមរាប: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ចើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ៣៨ ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកា២០២០នេះ បានប្រកាសឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចផ្តល់ថវិកាចំនួន៥លានដុល្លារ ដើម្បីកែលម្អដងស្ទឹងសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កូវីដ១៩មិនអាចរារាំងនូវដំណើរការរបស់យើងបានទេវាមិនអាចបញ្ឈប់នូវកិច្ចប្រឹងប្រែងរបស់យើង ក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកាលពីថ្ងៃទី៤ខែកញ្ញា ២០២០ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្តេ ចខបានប្រកាសអំពីការបញ្ចុះថវិកាក្នុងរង្វង់ពី ១០០ ទៅ ១៥០លានដុល្លារ ដើម្បីសាងសង់នៅផ្លូវចំនួន ៣៨ ខ្សែសម្រាប់ទីក្រុងសៀមរាប។ បន្ថែមលើនោះ ដោយមានការសិក្សាជាក់លាក់របស់លោក ជា សុផារ៉ា ទៅលើបញ្ហាការកែលម្អដងស្ទឹងសៀមរាបរបស់ថ្ងៃនេះក៏មាន ការបង្កើតឲ្យមាននូវការដ្ឋានមួយ ទៀតសម្រាប់ការកែលម្អដងស្ទឹងសៀមរាបទាំងសងខាងស្ទឹងប្រវែង ៨៤៤០ ម៉ែត្រ ដើម្បីឲ្យក្លាយទៅជាកន្លែងនៃការដើរកម្សាន្តរបស់ប្រជា ពលរដ្ឋក៏ដូចជាទេសចរណ៍ដែលមកកាន់ខេត្តសៀមរាបរបស់យើងនេះ។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីជិតបញ្ចប់ការ ដ្ឋាននៅខេត្តព្រះសីហនុដែលយើងចំណាយទុនប្រមាណជិត ៣០០លានដុល្លារ យើងក៏ត្រូវបញ្ចុះទុនបន្ថែមមកសាងសង់នៅទីនេះដែលជាទីកន្លែងមួយយើងធ្លាប់បានហៅ ថាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាគឺមានទី១.ភ្នំពេញ,ទី២.ក្រុងព្រះសីហនុ និងទី៣.ខេត្តសៀមរាប ។
សម្តេចតេជោបានបន្តថាៈ ខេត្ត សៀមរាបរបស់យើងបានដឹងហើ យថាវាជាតំបន់ទេសចរណ៍ដ៏ទាក់ ទាញនិងមានសណ្ឋាគារ, ផ្ទះសំ ណាក់ និងមានអាគារដទៃទៀតល្អៗក៏ប៉ុន្តែផ្លូវរបស់យើងមិនសម
ល្មមនឹងការឆ្លើយតបជាមួយនិងទីក្រុងដ៏ស្រស់ស្អាតមួយនេះទេ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកា សដែលយើងសន្សំប្រាក់កាសដែល យើងបានធ្វើប៉ុន្មានឆ្នាំរួចមកហើយនោះយើងមានលទ្ធភាពដើម្បីនឹងបញ្ចុះថវិកាមកសាងសង់ផ្លូវទាំង ៣៨ ខ្សែនៅទីក្រុងសៀម រាបរបស់យើងនេះ និង ៥ លាន ដុល្លារអាមេរិកទៅលើការកែលម្អនៅតាមដងស្ទឹងសៀមរាបរបស់យើងទាំងសង្ខាងដូច្នេះនៅពេលនេះយើងនឹងធ្វើឲ្យខេត្តសៀមរាបរបស់យើងជាកញ្ចប់ដោយមានទាំ ងផ្លូវស្អាត មានដងស្ទឹង មានលូបង្ហូរទឹកស្អុយ មានលូបង្ហូរទឹកភ្លៀង មានទាំងកាមេរ៉ាសុវត្ថិភាពដើម្បីបំពាក់ជូនសម្រាប់ខេត្តសៀ មរាបដែលវានឹងក្លាយទៅជាទីក្រុងទេសចរណ៍ដ៏រឹងមាំ ដែលសាកសមទៅនឹងឋានៈជាអតីតរាជធានីនៃអាណាចក្រខ្មែររបស់យើងផងដែរ ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹម ថាខេត្តសៀមរាបនឹងក្លាយទៅជាខេត្តដែលមានសក្តានុពលតាម រយៈវិស័យទេសចរណ៍បន្ទាប់ពី covid-19បានកន្លងផុត។
សម្តេចតេជោសង្ឃឹមថាៈអ្នកសៀម រាបរបស់យើងបានទទួលផលហើយប្រជាជនដែលធ្លាប់មកលេងនៅសៀមរាបការមុនពីពេលមុននឹងឃើញផ្លូវដ៏ល្អក្នុងរយៈពេលជាងមួយឆ្នាំទៀត ដែលខ្ញុំគិតថាឆ្នាំក្រោយនេះប្រសិនជាកូវីដ១៩ ត្រូវបានថមថយឆ្នាំ ២០២២ មាន ការថមថយនោះ។វាអាចហ្នឹងកើត ឡើងនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញដែលពេលនោះគេនឹងបានឃើញទីក្រុងសៀមរាបនេះគឺ ជាទីក្រុងដែលស្អាតដែលមានផ្លូវស្អាតបន្ទាប់ពីផ្លូវស្អាតនៅទីក្រុងភ្នំ ពេញផ្លូវស្អាតនៅខេត្តព្រះសីហនុផងដែរ។
សម្តេចតេជោបន្តថាៈអាចនិយាយបានថាបើទោះបីជាកូវីដបានកើតឡើងក៏ប៉ុន្តែវាមិនអាចរារាំងនូវការអភិវឌ្ឍរបស់យើងបាននោះទេ។ដូចជាគម្រោងនៅខេត្តព្រះសីហនុគម្រោងផ្សេងៗដទៃទៀតរាប់ទាំងគម្រោងនៅទីនេះទេដែលយើងបានបញ្ចេញថវិកានៅក្នុងកាលៈទេ សៈដែលកូវីដបានយាយីសម្រាប់ពិភពលោកក៏ដូចជាសម្រាប់កម្ពុជាយើងផ្ទាល់។
សម្តេចបានបន្តថា អ្វីដែលយើងបាននឹងកំពុងធ្វើនេះគឺយើងមានក្តីសង្ឃឹមថានៅពេលណាមួយនោះ បើទោះបីជាវាមិនទាន់ថមថយកូវីដ តែវានឹងនាំទៅដល់ទីបញ្ចប់របស់វា បើទោះបីជាទីបញ្ចប់របស់វាដើរដល់ដំណាក់កាលការរស់នៅជា ប្រក្រតីតាមគន្លងថ្មីក៏ដោយចុះ។ ក៏ប៉ុន្តែវាមិនទុកឲ្យយើងឋិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដូច្នេះទេ។ ដូច្នេះអ្វីដែលយើងបានធ្វើនៅខេត្ត សៀមរាបក៏ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀតគឺជាការរៀបចំដោះស្រាយបញ្ហាបច្ចុប្បន្នភាពផង ហើយក៏ប្រុងប្រៀបឲ្យជំហានទៅមុខនៅក្នុងការសម្រេចទៅលើការ ជំរុញកំណើនសេដ្ឋកិច្ចក្រោយដំណាក់កាលកូវីត ១៩។
សម្តេចបន្តថាយើងសង្ឃឹមថាប្រជា ពលរដ្ឋនៅក្នុងខេត្តសៀមរាបរបស់យើងនិយាយដោយឡែកនិងប្រជា ជននៅទូទាំងប្រទេសក៏នឹងទទួល ផលប្រយោជន៍ពីការសាងសង់នៅទីនេះ ។ ពិតមែនហើយគ្រប់ខេត្តទាំងអស់យើងត្រូវតែធ្វើក៏ប៉ុន្តែយើងត្រូវធ្វើមួយណាមុន មួយណាក្រោយ។
សម្តេចតេជោបានឲ្យដឹងថា ការសាងសង់ផ្លូវនៅខេត្តព្រះសីហនុនៅសល់ថវិកា ៥លានដុល្លារ ក៏ត្រូវបញ្ជូនមកកាន់ទីនេះទាំងបន្ថែមលើថវិកាជាតិប្រមាណជា ១៥០លានដុល្លារ ដែលនៅនេះបានបុរេប្រទានមក ២០ភាគរយមក កាន់ការដ្ឋាននេះ៕