ប្រែសម្រួល : កញ្ញាដាលីស/ប៊ុយណូស៊ែ ៖ រដ្ឋអាជ្ញាអាហ្សង់ទីនកំពុងស៊ើបអង្កេតវេជ្ជបណ្ឌិតរបស់លោក ឌីហ្គោ ម៉ារ៉ាដូណា អំពីលទ្ធភាពនៃបទឃាតកម្ម បន្ទាប់ពីមរណភាពរបស់កីឡាករបាល់ទាត់រូបនេះកាលពី ៤ ថ្ងៃមុន។
កាលពីថ្ងៃអាទិត្យទី២៩វិច្ឆិកា ប៉ូលិសនៅទីក្រុងប៊ុយណូស៊ែបានធ្វើការឆែកឆេរផ្ទះនិងគ្លីនិកឯកជនរបស់លោកវេជ្ជបណ្ឌិត លីអូផូលដូ លូកេនៅពេលពួកគេព្យាយាមបង្កើតសម្មតិកម្មថាតើមានការធ្វេសប្រហែសក្នុងការព្យាបាលលោកម៉ារ៉ាដូណាដែរឬអត់ បន្ទាប់ពីការវះកាត់ខួរក្បាល។
បុរសអាយុ ៦០ ឆ្នាំរូបនេះបានស្លាប់ដោយសារគាំងបេះដូងនៅផ្ទះរបស់គាត់ ពេលដែលគាត់កំពុងសម្រាកដើម្បីជាសះស្បើយពេញលេញ។
លោកវេជ្ជបណ្ឌិតលូកេមិនត្រូវបានចោទប្រកាន់អ្វីនោះទេ។ គាត់បដិសេធរាល់ការធ្វើខុសណាមួយ។
លោកម៉ារ៉ាដូណាបានទទួលជោគជ័យលើការវះកាត់ឈាមកកក្នុងខួរក្បាលកាលពីដើមខែវិច្ឆិកា ហើយគ្រោងនឹងព្យាបាលអាការៈប្រមឹកស្រា។
កូនៗរបស់គាត់បានសង្ខុញសួរពីព័ត៌មានលម្អិតអំពីការព្យាបាលឪពុកខ្លួនផងដែរ៕
ផ្ទះនិងគ្លីនិកឯកជនរបស់លោកវេជ្ជបណ្ឌិត លីអូផូលដូ លូកេ នៅទីក្រុងប៊ុយណូស៊ែ ត្រូវបានឆែកឆេរកាលពីថ្ងៃអាទិត្យ
វេជ្ជបណ្ឌិត លីអូផូលដូ លូកេ បដិសេធការទទួលខុសត្រូវណាមួយចំពោះការស្លាប់របស់ម៉ារ៉ាដូណា