ដោយ: សៅ វ៉ាន់ឌី / ខេត្តព្រះវិហារ: លោក ស៊ូ សិរី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល។
លោក ស៊ូ សិរី អភិបាលរងខេត្តបានមានប្រសាសន៍ថា សូមឱ្យមន្ត្រីនៅតាមមូលដ្ឋានត្រូវចេះណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យចេះយល់ដឹងពីអនាម័យ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ។ ជំរុញឱ្យមន្ត្រីជំនាញត្រូវរឹតបន្តឹង អំពីច្បាប់សារាចរណ៍ និងបញ្ហាគ្រឿងញឿន។ លុបបំបាត់ការជួញដូរផ្លូវភេទ និងក្មេងទំនើង, អំពើពុករលួយត្រូវដោះស្រ័យឱ្យមានភាពសុក្រឹត និងយុត្តិធម៌អំពីទុក្ខលំបាក ក៏ដូចជា កី្តកង្វល់ សំណូមពរដែលប្រជាពលរដ្ឋ។
លោក ឡុង សុវណ្ណ ប្រធានក្រុមព្រឹកក្សាខេត្ត បានថ្លែងថា ការរៀបចំប្រជុំក្រុមប្រឹក្សាថ្ងៃនេះ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល។ ជាមួយនោះ លោក ឡុង សុវណ្ណ ក៏បានជម្រុញដល់អាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តខិតខំពន្យល់ និងដោះស្រាយ រាល់បញ្ហានានា ដែលប្រឈរមុខចំពោះមុខ ឱ្យបានខានតែបាន ហើយឆាប់រហ័សតាមតែអាចធ្វើទៅបាន ដើម្បីចៀសវាងនៅរឿងកើតឡើងដដែលៗ។
ប្រធានក្រុមប្រឹក្សាខេត្ត បានប្រកាសឱ្យមន្ត្រីក្រោមឱវាទ ត្រូវចេះពន្យល់ប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ នូវការកាប់ទន្ទ្រានដីព្រៃសហគមន៍ក្រសាំង ស្ថិតនៅតាមបណ្តាយផ្លូវជាតិ ទប់ស្កាត់ឱ្យបាន និងបញ្ហាថ្នាំញៀន, អំពើហិង្សាក្នុងគ្រូសារ។ ជាពិសេស ការជួញដូរមនុស្ស និងការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍។ ទោះបីជាមានកូវីដ១៩ ឆ្លងយ៉ាងណាក៏ដោយ ក៏ពុំមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នោះទេ៕